ប្រាសាទបាខែង ត្រូវបានកសាងឡើងជាងពីរសតវត្សរ៍មុនប្រាសាទអង្គរវត្ត បែបហិណ្ឌូ
ក្នុងទម្រង់ជាប្រាសាទភ្នំ ដើម្បីឧទ្ទិសដល់ព្រះសិវៈ សង់នៅក្នុងយុគរុងរឿងបំផុត នៃតំបន់អង្គរ។
នេះជា ស្ថាបត្យកម្ម មួយ នៃរាជធានីថ្មី ដែលព្រះបាទយសោវរ្ម័ន បានកសាងឡើង
នៅពេលព្រះអង្គ ប្ដូររាជធានី ពី ហរិហរល័យ ក្នុងតំបន់រលួស
ដែលមានទីតាំងនៅភាគអាគ្នេយ៍។
ប្រាសាទបាខែង មានទីតាំងនៅលើកំពូលភ្នំ
ដែលជាមណ្ឌលទេសចរចូលទស្សនាទេសភាពពេលថ្ងៃលិច និងគន់មើល
កំពូលប្រាង្គប្រាសាទអង្គរវត្ត ផុសផុតចេញពីព្រៃ
ដែលលាតសន្ធឹងវែងឆ្ងាយដាច់កន្ទុយភ្នែក។
Hello Ladies and Gentlemen , I am Sokmeng and I am German and English speaking tour guide in Angkor Archeological park and around kingdom of Cambodia, I start to work as tour guide since 2007 after I graduated of the university of tourism and hospitality management in Cambodia and I love this job very much and I have very good chance to meet a lot of people around the world and I am happy to share of my life experiences and the people in my country with daily life, history, culture and more
Thursday, September 7, 2017
ប្រវត្តិនៃការបាត់បង់ក្រុងព្រៃនគរនៅកម្ពុជាក្រោម
ឈ្មោះ «ព្រៃនគរ» ព្រះមហាក្សត្រខ្មែរព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២
ដាក់ឱ្យកាលពីឆ្នាំ ១១៩០ នៃគ្រិស្តសករាជ
ទីក្រុងព្រៃនគរត្រូវបានគេស្គាល់ថាជាគុជពណ៌ទឹកក្រូច
ដែលមានដើមកំណើតចេញពីទីក្រុងបៃហ្គ័រ «Bai Gaur» ជាឈ្មោះភាសាចម្ប៉ា
ស្ថិតនៅភាគខាងត្បូងនៃប្រទេសចម្ប៉ាដែលគេហៅថា ទន្លេដុងណៃ ។
ទីក្រុងព្រៃនគរ
គឺជាដែនដីដ៏ពិសិដ្ឋរបស់ខ្មែរនៅក្នុងសម័យកាលរបស់ហ្វ៊ូណន
ដែលពេលនោះមានកំពង់ផែអូកែវជាចំណុចប្រសព្វនៃផ្លូវពាណិជ្ជកម្មរវាងចិន
និងឥណ្ឌា ។
ប៉ុន្ដែឈ្មោះទីក្រុងព្រៃនគរនេះទើបតែត្រូវបានដាក់ឈ្មោះដោយព្រះបាទឥន្ទ្រវរ្ម័នទី
២ បន្ទាប់ពីព្រះអង្គយាងទៅគ្រប់គ្រងនៅនគរចម្ប៉ានៅឆ្នាំ ១១៩០
គ.ស. ហើយនៅពេលនោះព្រះអង្គ បានកសាងរាជធានីមួយហៅថា
«ក្រុងព្រៃនគរ» ព្រោះជាកន្លែងសម្បូរទៅដោយដើមគរ
ហើយក៏ជាទីប្រសព្វនៃទន្លេជាច្រើនសម្រាប់តភ្ជាប់មកទន្លេចតុមុខនិងអង្គរផងដែរ
។ ឈ្មោះទីក្រុងព្រៃនគរបានរក្សាជាប់គង់វង្សអស់ជាច្រើនសតវត្សរ៍
រហូតមកដល់សតវត្សរ៍ទី ១៧
ទើបទីក្រុងនេះបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ដាយវៀត
រួចក៏ផ្លាស់ប្ដូរឈ្មោះពីទីក្រុងព្រៃនគរទៅជាទីក្រុងហ្សាឌីង ។
ប៉ុន្ដែទោះបីដាយវៀតបានផ្លាស់ប្ដូរឈ្មោះទីក្រុងព្រៃនគរក៏ដោយ
ក៏ទីក្រុងនេះនៅតែរក្សាបាននូវអត្ថន័យដើមដដែល
ព្រោះថាក្រុងព្រៃនគរមកពីភាសាខ្មែរថា «ព្រៃគរ» មានន័យថា
នៅតំបន់នោះពោរពេញទៅដោយដើមគរដុះជាច្រើន ។
ដូច្នេះបើតាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ឱ្យតែមានរុក្ខជាតិអ្វីដុះជាច្រើននៅតំបន់ណាមួយ គេតែងតែហៅឈ្មោះតំបន់នោះទៅតាមឈ្មោះរុក្ខជាតិ ដូចជាបឹងដែលមានដើមកក់ដុះច្រើនគេហៅថា «បឹងកក់» ។ ដូច្នេះតំបន់នោះមានដើមគរដុះជាច្រើនទើបគេហៅថាព្រៃគរ ឬ ព្រៃដើមគរ ។ ប៉ុន្ដែក្រោយមកតំបន់នោះ ត្រូវបានព្រះបាទឥន្ទ្រវរ្ម័នទី ២ យកមកធ្វើជាទីក្រុងដោយហៅថា «ក្រុងព្រៃនគរ ហើយយូរៗទៅក្លាយទៅជាទីក្រុងព្រៃនគរ» ។ បន្ទាប់មកនៅពេលស្ដេចង្វៀនគ្រប់គ្រងទីក្រុងព្រៃនគរក៏បានប្ដូរឈ្មោះដោយយកតាមភាសាម៉ាឡេហៅថា «ទីក្រុងហ្សាឌីង”នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា៖”ហ្សាឌីង គឺមកពីពាក្យម៉ាឡេ Gia: Ya”ភាសាម៉ាឡេ”: ទឹកឬទន្លេហើយពាក្យ Dinh: Digin ( ភាសាម៉ាឡេ : ត្រជាក់ , ថ្លា ) ដូច្នេះពាក្យហ្សាឌីងមានន័យថា «ទីក្រុងដែលមានទន្លេទឹកត្រជាក់ ។ ក្រោយមកទីក្រុងព្រៃនគរ ( ហ្សាឌីង ) ត្រូវបានប្ដូរឈ្មោះទៅជាទីក្រុង សៃហ្គន ( Saigon ) ដែលពាក្យនេះយកតាមភាសាចិន គឺមកពីពាក្យ Sai : អូសឬព្រៃ , Gon: គរឬកប្បាស ។ ដូច្នេះពាក្យសៃហ្គន «Saigon» មានន័យថាព្រៃសម្បូរទៅដោយដើមគរ ។
ដូច្នេះបើយោងទៅតាមភាសាចិនហៅថា «សៃហ្គន» នេះ គឺស្របទៅនឹងភាសាខ្មែរហៅថា «ព្រៃគរ ឬ ព្រៃនគរ» ។ ការបាត់បង់ក្រុងព្រៃនគរគឺជាការខាតបង់ដ៏ធំធេងរបស់ខ្មែរព្រោះបានបាត់បង់ផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺដាយវៀត បានប្រើប្រាស់តំបន់នេះធ្វើជាមូលដ្ឋានរដ្ឋបាល យោធា និង សេដ្ឋកិច្ចរបស់ខ្លួន ក្នុងការឈានមកយកទឹកដីខ្មែរជាបន្ដបន្ទាប់ទៀត ដូចជាដាយវៀតចូលមកគ្រប់គ្រងនៅខេត្តបារៀង ឆ្នាំ ១៦៥៨ , ក្រុងព្រៃនគរឆ្នាំ ១៦៩៨ , ខេត្តមីថូ និង ខេត្តវីងឡុង ឆ្នាំ ១៧៣១ ខេត្តទ្រាំងឆ្នាំ១៧៤៧ និង ខេត្តផ្សារដែក ( ចូវដុក ) នៅឆ្នាំ ១៧៥៧ ។ ការដែលដាយវៀតចូលមកកាន់កាប់ខេត្តទាំងអស់នេះ ពុំមានការបង្ហូរឈាមអ្វីទេ គឺខ្មែរចេះតែដកថយទៅទិសខាងលិចរហូតទៅដល់ខេត្តតាយនីញ ។ បើយោងតាមកំណត់ត្រាប្រវត្តិសាស្ដ្រខ្មែរបានលើកឡើងថា ដាយវៀតបានបង្ខំឲ្យស្ដេចខ្មែរទទួលយកជនជាតិដាយវៀតទាំងឡាយ ដែលរត់គេចខ្លួនពីការចាប់ចងឬមករស់នៅលើទឹកដីខ្មែរ ត្រូវទទួលបានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។ ក្រោយមកដាយវៀតចេះតែបន្ដការឈ្លានពានវាតទីយកទឹកដីខ្មែរជាបន្ដបន្ទាប់ ដូចជាការសង់បន្ទាយនៅផ្សារដែក ( សាដែក ) នៅ គូឡាវយ៉ាង ( កោះតេង ) និង ចូវដុក ( មាត់ជ្រូក ) ។ល។ ក្រោយពេលរាជវង្សង្វៀន បានឡើងគ្រងរាជ្យ សៀមបានលើកទ័ពទ្រង់ទ្រាយធំ មកវាយខ្មែរដោយមាន កងទ័ពជើងគោក ចំនួន៥ម៉ឺននាក់ កងទ័ពជើងទឹកចំនួន២ម៉ឺននាក់ ចូលមកតាមច្រកហាទៀង តែស្របពេលនោះមេទ័ពសៀម មានជម្ងឺគ្រុនក្ដៅក៏បានដកថយតាមសំពៅទៅមុនហើយកងទ័ពដកចេញទៅតាមក្រោយ ។
ចាប់ពីពេលនោះមកសៀម ពុំមានការវាយប្រហារមកលើកម្ពុជាទៀតទេរហូតដល់ឆ្នាំ ១៧៧១ និង ឆ្នាំ ១៧៧៣ ទើបសៀមលើកកងទ័ពមកឈ្លានពានខ្មែរជាបន្ដបន្ទាប់ទៀត ប៉ុន្ដែរដ្ឋាភិបាលក្រុងវ៉េបញ្ជាឱ្យឧត្តមសេនីយ៍«ដាំ» ជំនួសឧត្តមសេនីយ៍«ខយ» លើកកងទ័ពចំនួន ១ ម៉ឺននាក់ រួមទាំងទូកសំពៅចម្បាំងចំនួន ៣០ ឡើងតាមដងទន្លេមេគង្គមកវាយកងទ័ពសៀមនៅជាយក្រុងភ្នំពេញ ពេលនោះមេទ័ពសៀម ភ្យាតាក បានដកកងទ័ពថយទៅវិញ ហើយស្វែងរកការចរចាសន្ដិភាពជាមួយក្រុងវ៉េ នៅឆ្នាំ១៧៧៤ ប្រទេសទាំងពីរបានចុះសន្ធិសញ្ញារួមគ្នាមួយ ដោយសៀមទទួលស្គាល់ឲ្យដាយវៀតគ្រប់គ្រងតំបន់ទន្លេមេគង្គផ្នែកខាងកើតនិងផ្នែកខាងលើ ចំណែកសៀមគ្រប់គ្រងនៅផ្នែកខាងលិចទន្លេមេគង្គ ហើយរហូតមកដល់ឆ្នាំ ១៧៨០ កងទ័ពដាយវៀតបានចូលមកក្នុងទឹកដីខ្មែរយ៉ាងជ្រៅ រហូតបានគ្រប់គ្រងនៅឧបទ្វីបកាម៉ៅ «ទឹកខ្មៅ» ទាំងមូល ។ ការបែងចែកទឹកដីខ្មែររវាងសៀមនិងយួននៅសតវត្សត៍ទី ១៨ មិនបានសម្រេចដោយសារតែចរន្ដរ៍នយោបាយផ្ទៃក្នុងរបស់ដាយវៀត ព្រោះនៅកំពុងធ្វើការចរចាជាមួយសៀមមិនទាន់បានដាច់ស្រេចផង ក៏មានក្រុមចលនាតស៊ូតៃសឺង ធ្វើការបះបោរបំបែករដ្ឋប្រឈាំងទៅនឹងដាយវៀតយ៉ាងខ្លាំងក្លា ដូច្នេះសង្គ្រាមផ្ទៃក្នុងរបស់ដាយវៀតបានផ្ទុះឡើងជាបន្ដបន្ទាប់ ហេតុនេះហើយធ្វើឲ្យស្ដេចង្វៀន ងាកចេញពីកម្ពុជាទៅទប់ទល់ជាមួយពួកតៃសឺង ។ ចំណែកនៅប្រទេសសៀមវិញ កងទ័ពភូមាបានវាយប្រហារជាបន្ដបន្ទាប់ ដូច្នេះស្ដេចង្វៀននិងសៀម បានខកខានលើការបែងចែកទឹកដីខ្មែរ ដោយសារការបះបោររបស់តៃសឺងនិងការឈ្លានពានរបស់ប្រទេសភូមាទៅលើសៀម ។ ចំណែកការបះបោររបស់តៃសឺង បានធ្វើឲ្យសង្គ្រាមផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យស្ដេចង្វៀនមិនអាចទប់ទល់បានដោយសារកងទ័ពតៃសឺងបានចូលទៅកាន់កាប់ទីក្រុងធំៗជាបន្ដបន្ទាប់រហូតមកដល់ឆ្នាំ ១៧៨៦ កងទ័ពតៃសឺងចូលទៅកាន់កាប់ទីក្រុងហាណូយនិងក្រុងព្រៃនគរ ហើយរជ្ជកាលរបស់ស្ដេចង្វៀនក៏ត្រូវបានបញ្ចប់។ ប៉ុន្ដែព្រះអង្គម្ចាស់អានបានរត់មកជ្រកកោនក្នុងទឹកដីខ្មែរកោះត្រល់ ហេតុនេះហើយធ្វើឲ្យសន្ធិសញ្ញាបែងចែកទឹកដីខ្មែររវាងសៀមនិងយួនសតវត្សរ៍ទី១៨នោះត្រូវបរាជ័យ ។
បើយោងទៅតាមប្រវត្តិសាស្ដ្រវៀតណាម បានលើកឡើងថា «នៅខែមករាឆ្នាំ ១៧៨៥ សៀមបានផ្ដល់កងទ័ពចំនួន ២ ម៉ឺននាក់ និង នាវា ៣០០ គ្រឿងថ្វាយព្រះអង្គម្ចាស់ ង្វៀនអាន ដើម្បីវាយប្រហារពីរមុខព្រួញ នៅលើកងទ័ពបះបោរតៃសឺងនៅក្នុងទឹកដីកម្ពុជា ដោយឆ្លងកាត់តាមឈូងសមុទ្រសៀម ។ ប៉ុន្ដែកងទ័ពតៃសឺងបានត្រៀមលក្ខណៈរួចចាស្រេចរង់ចាំវាយប្រហារស្ទាក់នៅកណ្ដាលផ្លូវតាមដងទន្លេមេគង្គហើយបានកម្ទេចនាវារបស់កងទ័ពសៀម ព្រមទាំងបានសម្លាប់កងទ័ពងអស់ជាច្រើន រួមទាំងកងទ័ពរបស់ព្រះអង្គម្ចាស់ង្វៀនអានផងដែរ ធ្វើឲ្យកងទ័ពសៀមដកថយទៅ វិញអស់ ។ ចំណែកព្រះអង្គម្ចាស់ង្វៀនអាន បានភៀសព្រះកាយមកនៅលើកោះត្រល់របស់ខ្មែរតាំងពីឆ្នាំ១៧៧៧ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយក្រុមបះបោរតៃសឺង ។ ព្រះអង្គម្ចាស់ង្វៀនអានក៏ធ្លាប់បានយាងមកក្រុងឧត្តុង្គ ដើម្បីសុំជំនួយពីចៅហ្វ៊ាបែនឲ្យបញ្ចូនកងទ័ពទៅជួយវាយកងទ័ពបះបះបោរតៃសឺងឲ្យចេញព្រៃនគរ ។ នៅត្រង់ចំណុចនេះ បើយោងតាមឯកសារប្រវត្តិសាស្ដ្រខ្មែរគឺជាស្ដេចសៀមបញ្ជាឲ្យចៅហ្វ៊ាបែន លើកកងទ័ពទៅជួយព្រះអង្គម្ចាស់ង្វៀនអានក្នុងការកម្ចាត់ពួកបះបោរតៃសឺង ប៉ុន្ដែត្រូវបរាជ័យ ។ នៅពេលភៀសព្រះកាយមកដល់កោះត្រល់ ទ្រង់បានជួបជាមួយបេសកជនបារាំងឈ្មោះពិជនូ ឌឺ បេហីន ដែលបានមកដល់កោះត្រល់តាំងពីឆ្នាំ ១៧៦៥ រហូតដល់១៧៧៧ ហើយក៏មានទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ង្វៀនអាន ដែលបានភៀសព្រះកាយមកស្នាក់នៅលើកោះត្រល់នោះដែរ ។ បន្ទាប់មកលោកពិជនូ ឌឺ បេហីនបានណែនាំឲ្យព្រះអង្គម្ចាស់ង្វៀនអាន រួមជាមួយព្រះរាជបុត្រាព្រះនាមង្វៀនកាន់ ស្នើសុំចូលគាល់ព្រះចៅអធិរាជបារាំង លីសទី ១៦ «LOUIS XVI» ដើម្បីស្នើសុំជំនួយពីបារាំង ហើយបើយោងតាមកំណត់ត្រាឯកសារប្រវត្តិសាស្ដ្រវៀតណាម បានបញ្ជាក់ថាការសម្របសម្រួលរបស់បេសកជនបារាំងរូបនោះ បានចំណាយពេលរហូតមកដល់ឆ្នាំ ១៧៨៥ ទើបលោកពិជនូ ឌឺ បេហីន បានបញ្ចុះបញ្ចូលព្រះចៅអធិរាជបារាំង ល្វីសទី ១៦ ឱ្យង្វៀនអាននិងព្រះរាជបុត្រាចូលគាល់ដើម្បីស្នើសុំជំនួយយោធាពីបារាំង ។ ដូច្នេះនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេសបារាំង កំឌឺម៉ុងម៉ូរីន បានចុះសន្ធិសញ្ញាជាមួយព្រះអង្គម្ចាស់ង្វៀនអាន ក្នុងការផ្ដល់កងទ័ពបារាំងចំនួន ១.៦៥០ នាក់ ឱ្យជូនព្រះអង្គម្ចាស់ង្វៀនអានមកកោះត្រឡាច «Poulo Condore» និង នៅកំពង់ផែទូរ៉ាន ។ ក្រោយពីមានជំនួយពីរដ្ឋាភិបាលបារាំង រួមទាំងកងទ័ពបារាំងផងនោះព្រះអង្គម្ចាស់ង្វៀនអាន អាចផ្ដួលរំលំក្រុមបះបោរតៃសឺងបានដោយជោគជ័យ ។ បន្ទាប់មកឡើងគ្រងរាជ្យក្នុងព្រះបរណនាមព្រះចៅយ៉ាឡុង នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨០២ ព្រមទាំងបានផ្លាស់ប្ដូរទីក្រុងទៅទីទីក្រុងវ៉េវិញ ។
ក្រោយពីបានឡើងគ្រងរាជ្យព្រះចៅយ៉ាឡុង បានធ្វើការផ្លាស់ប្ដូររាជាណាចក្រដាយវៀតទៅជាវៀតណាមវិញ ។ នៅក្នុងរជ្ជកាលរបស់ស្ដេចយ៉ាឡុងនេះដែរ បានផ្ដោតសំខាន់ទៅលើការកសាងកម្លាំងយោធាឲ្យបានខ្លាំងក្លា នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា «នៅទសវត្សរ៍ឆ្នាំ ១៨០០ ព្រះចៅង្វៀនអានបានពង្រឹងវិស័យកងទ័ពរបស់ខ្លួន រហូត ១៤.០០០នាក់ បែងចែកទៅតាមផ្នែកនីមួយៗ ដូចជាកងទ័ពជើងគោកមានចំនួន ១១៣.០០០ នាក់ កងទ័ពជើងទឹកមានចំនួន ២.៦៨០ នាក់ សរុបទាំងអស់មានចំនួន ១៣៩.៨០០នាក់…» ។ យើងឃើញហើយថា ការពង្រីកវិស័យយោធារបស់ស្ដេចយ៉ាឡុង ក៏ដោយសារកំណើនប្រជាជនវៀតណាម ចេះតែកើនឡើងច្រើនទៅៗធ្វើឱ្យវៀតណាមចេះតែពង្រីកទឹកដីចូលមកម្ពុជាកាន់តែជ្រៅទៅៗជាបន្ដបន្ទាប់ ។ មានប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនរស់នៅក្នុងទឹកដីកូស័ងស៊ីន ត្រូវបានវៀតណាមបង្ខំឱ្យចាកចេញពីទឹកដីកេរដូនតារបស់ខ្លួន ។ ក្រោយពីរំដោះប្រទេសឲ្យបានឯករាជ្យឡើងវិញ ព្រះចៅយ៉ាឡុងចាប់ផ្ដើមឈ្លានពានប្រទេសកម្ពុជាពីឆ្នាំ ១៨១១ ដល់ឆ្នាំ ១៨១២ ធ្វើឱ្យមានសង្គ្រាមរវាងវៀតណាម និង សៀម ក្នុងការដណ្ដើមគ្នាគ្រប់គ្រងលើទឹកដីខ្មែរកើតឡើងជាបន្ដបន្ទាប់ ហើយបញ្ហានេះបានធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅត្រឹមរជ្ជកាលរបស់ស្ដេចអង្គចន្ទ និង ក្សត្រីយ៍ អង្គម៉ី ដែលវៀតណាមបានគ្រប់គ្រងមកលើកម្ពុជាទាំងស្រុងទៅហើយ ៕
ប្រភព: ខ្មែរអប្សរាដេលី

ប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម. x
៧០០ ម. សង់ឡើងនៅរជ្ជកាលព្រះបាទជយវរ្ម័ន ទី ៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ
មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ -
១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្ដី
និងប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ
ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃ អង្គរធំ។
ប្រាសាទនេះកសាងឡើងនៅគ្រិស្តសតវត្យរ៍ទី ១២ ក្នុងឆ្នាំ ១១៩១
ដោយព្រះបាទជយវរ្ម័ន ទី ៧ ឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។
ទីអារាមនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារឹកថា
ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជយវរ្ម័ន ទី ៧
បានផ្តួលរំលំពួកចាម។
ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។
ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជយវរ្ម័ន ទី ៧ បានទទួលជ័យជំនះលើការឈ្លានពានរបស់ពួកចាម ក្នុង គ.ស. ១១៩១។ ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យ (ដាវជ័យ) ដែលយកឈ្មោះពីបុរាណ ជ័យស្រី (ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ)។
ព្រះខ័ន មានន័យថា ដាវ។ តាមការស្រាវជ្រាវនៅពេលថ្មីៗ នេះ ប្រជាជនយល់ថា ប្រាសាទព្រះខ័ន ជាទីកន្លែងដាក់គ្រឿងសម្រាប់ធ្វើសឹក។ ដូច្នេះ ព្រះខ័ន គឺជាឈ្មោះទំនើបនៅរក្សា ឈ្មោះពីបុរាណ ពោលគឺ ជ័យស្រី នេះមានន័យថា ព្រះខ័ន និងមានន័យម៉្យាងទៀតថា ម្លូ ។

ប្រវត្ថិនឹងប្រភពនៃរទេះគោខ្មែរ
វត្តមាននៃរទេះគោ មាននៅក្នុងប្រទេសឥណ្ឌា នាសម័យវេទនិយម ពោលគឺរវាង
១៧០០ឆ្នាំមុនគ.ស នេះបើតាមឯកសារសំណេរដៃមួយចំនួនដូចជា
គម្ពីរមនោគមវិជ្ជាសាសនា និងក្បួនបច្ចេកទេស
ដូចជាក្បួនសង្គ្រាមសាស្ត្រជាដើម។ នៅក្នុងប្រទេសឥណ្ឌា នាសម័យនោះ
គេឃើញមានរទេះពីរប្រភេទ គឺរទេះគោសម្រាប់ដឹកជញ្ជូន
និងរទេះសេះសម្រាប់ធ្វើសឹកសង្គ្រាម។ រទេះទាំងពីរប្រភេទខាងលើនេះ
ត្រូវបានគេឆ្លាក់នៅលើថ្មចាប់តាំងពីឆ្នាំ ១២៥នៃគ.ស មក។
លក្ខណៈសម្បត្តិរបស់រទេះឥណ្ឌា គឺ
ថ្វីត្បិតតែទម្រង់បានផ្លាស់ប្តូរតាមសម័យកាលក៏ដោយ
ក៏ប៉ុន្តែវានៅតែប្រើកង់ពីរដូចបុព្វសម័យដដែល។
ស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា ជនជាតិខ្មែរក្នុងអាណាចក្រនគរភ្នំ
ក៏បានខ្ចីយានជំនិះនេះពីពួកឥណ្ឌា
ចាប់តាំងពីដើមសតវត្សរ៍ទី១នៃគ.សម្ល៉េះ។ ហេតុនេះ
ការប្រើប្រាស់រទេះគោ ឬក្របី
បានផ្តើមឡើងចាប់តាំងពីសតវត្សរ៍ទី១នៃគ.ស
និងបន្តរហូតដល់បច្ចុប្បន្ន។ នាសម័យបុរេអង្គរ ក៏ដូចជាសម័យអង្គរដែរ
រទេះគោខ្មែ បានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរ
មិនគ្រាន់តែផ្នែកសង្គមកិច្ចតែប៉ុណ្ណោះទេ
ក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ។
តាមរយៈចម្លាក់ប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២នៃគ.ស
យើងអាចឃើញយ៉ាងច្បាស់ថា រទេះសេះដែលព្រះបាទសុរិយាវរ្ម័នទី២
ប្រថាប់ពីលើនោះ គឺជាសញ្ញាតំណាងនូវព្រះអាទិត្យ ឬព្រះសុរិយា
ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់។
ម្យ៉ាងវិញទៀត ក្នុងការសម្តែងក្បួនរទេះ ដូចជាក្នុងរឿងរាមកេរ្តិ៍ មហាភារតៈ ឬក៏ក្នុងជាតកបែបពុទ្ធនិយម គេក៏ឃើញមានការនិយមនូវរទេះសេះដែរ។ រទេះគោ និងសេះ ត្រូវបានជនជាតិខ្មែរពេញនិយមក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ នេះបើយើងពិនិត្យលើវិស័យបដិមាសាស្ត្របុរាណ។ ការស្រាវជ្រាវខាងបុរាណវិទ្យារបស់យើងបានបញ្ជាក់ឲ្យដឹងថា ក្នុងវប្បធម៌ខ្មែរបែបព្រាហ្មញ្ញសាសនា កង់រទេះ ឬកងចក្រ គឺជាអាវុធស័ក្តិសិទ្ធិរបស់ព្រះនរាយណ៍ ហើយវាក៏ជាសញ្ញាតំណាងនូវពេលវេលា ដូចជាខែ និងរដូវដែលមានក្នុងមួយឆ្នាំ ឬក៏ចំនួនថ្ងៃទាំង ៣៦៥ថ្ងៃ។ ទន្ទឹមនឹងនេះដែរ កងចក្រក៏ជាអាវុធរបស់ព្រះអាទិទេព និងស្តេចចក្រវាឡផងដែរ។ ក្នុងលទ្ធិព្រះពុទ្ធសាសនាវិញ គេឃើញមានធម្មចក្រដែលមានអត្ថន័យប្រហាក់ប្រហែលដូចខាងលើនេះដែរ។ កងចក្រតំណាងនូវធម្មទេសនាដំបូងបង្អស់របស់ព្រះពុទ្ធអង្គ ក្នុងឧទ្យានលម្ពិនី ដោយមានភារកិច្ចអភិវឌ្ឍន៍ព្រះឱវាទ ឬព្រះវិន័យរបស់ព្រះបរមគ្រូនៃយើង។ ដូចនេះ ជនជាតិខ្មែរបានស្គាល់រទេះគោ និងនិមិត្តរូបរបស់វាយ៉ាងច្បាស់លាស់ តាំងតែពីសម័យបុរេអង្គរ ជាពិសេសក្នុងសម័យវប្បធម៌នគរភ្នំ ដូចជាសំណល់កង់រទេះ នៅកម្ពុជាក្រោម និងវត្ថុជាច្រើដែលគេបានជួបប្រទះជាសក្ខីភាពស្រាប់។ ជាក់ស្តែង តាំងពីដើមសតវត្សរ៍ទី១ រហូតដល់សព្វថ្ងៃ រទេះគោនៅតែពេញនិយមក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ដូចជាវត្តមានរបស់កាក់ ដែលមានឆ្លាក់មនុស្សជិះពីលើនៅទីក្រុងអង្គរបុរីស្រាប់។ ម្យ៉ាងវិញទៀត គេក៏បានរកឃើញនូវដុំនៃរទេះគោមួយចំនួន ធ្វើពីឈើនៅក្នុងតំបន់ដែនដីសណ្តរកម្ពុជាក្រោមដែរ។ ក៏ប៉ុន្តែអ្វីដែលអស្ចារ្យនោះ គឺសេះត្រូវបានប្រើប្រាស់តាំងពីមុនសម័យនគរភ្នំម្ល៉េះ ដូចករណីចម្លាក់លើចិញ្ចៀននៅស្ថានីយព្រះវិហារ នៅខេត្តព្រៃវែងជាសក្ខីកម្មស្រាប់៕ ប្រភព(ម.ត្រាណេ)

ប្រវត្ថស្រះស្រង់
ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី
ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម
ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត
សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ
មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។ ស្រះនេះសាងសង់
ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។
ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី
ដែលជ្រាបចូលពីបារាយណ៍ខាងកើត។ បើតាមអ្នកបុរាណវិទ្យាខ្លះយល់ថា
ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម
ឬជាទីសក្ការៈដូចជាកសិណអង្គរ
ឬបារាយណ៍ជាដើមនោះទេគឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ
និងមានកូនប្រាសាទមួយនៅចំកណ្តាល
ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។
បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់។ប៉ុន្តែក៏មានការកត់សំគាល់ខ្លះផងដែរចំពោះតួនាទីប្រាសាទដ៏តូចមួយដែលឋិតនៅចំកណ្តាលស្រះស្រង់នោះ ដែលបង្កើតនូវជំនឿថា ជាទឹកមន្តដ៏ស័ក្តិសិទ្ធពោរពេញដោយបារមីនិងតេជានុភាពក្នុងការលើករាសីព្រះមហាក្សត្រតាមបែបពិធីពុទ្ធរាជ ឬក៏ការស្រោចស្រង់មនុស្សសត្វក្នុងវដ្តសង្សារនេះ។ បើពិតយ៉ាងដូច្នេះមែន មុខងារនៃទឹកស្រះស្រង់ក៏មិនខុសពីទឹកអម្រិតនៃប្រាសាទនាគព័ន្ធប៉ុន្មាននោះដែរ។ គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។ ក៏ប៉ុន្តែ កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់បានជួបប្រទះនូវបញ្ហារីងស្ងួតស្ទើរទាំងស្រុង។ នៅឆ្នាំ២០១៦កន្លងមកនេះ ដោយយមានការបារម្ភថា ស្រះស្រង់អាចនឹងប្រឈមបញ្ហារីងស្ងួតដូចឆ្នាំមុនទៀត អាជ្ញាធរជាតិអប្សរាអះអាងថា បានបូមបញ្ចូលទឹកសម្រាប់ជួយសង្គ្រោះស្រះស្រង់នេះ។ ការត្រៀមខ្លួននេះ គឺតាមរយៈការស្តារប្រឡាយដែលមានប្រវែង៧គម ដើម្បីបង្ហូរទឹកពីទំនប់តានៀវមកបញ្ចូលក្នុងស្រះស្រង់៕

ហេតុអ្វីព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត?
ហេតុអ្វីព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត? សាកល្បងពិចារណាតាម បែបបុរាណវិទ្យា និងតារាសាស្ត្រ
តាមការព្យាករណ៍ទុក នៅព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នាវេលាប្រមាណចាប់ម៉ោង៥ទៅ៦ភ្លឺ យើងនឹងឃើញព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃអង្គរវត្ត។ ហេតុការណ៍នេះតែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើជាព្រឹត្តការណ៍មានពាក់ព័ន្ធអ្វីនឹងសំណង់ស្ថាបត្យកម្មអង្គរវត្ត?
តទៅនេះ គឺជាការពិចារណាដោយផ្អែកទៅលើចំណេះផ្នែកបុរាណវិទ្យា និងតារាសាស្ត្រដែលពន្យល់ដោយលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា។ ជាដំបូង លោក អ៊ឹម សុខរិទ្ធីពន្យល់ថា ចំណេះដឹងដែលសិក្សាអំពីព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។
ដើម្បីយល់ពីរឿងនេះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ជាដំបូងគេត្រូវសិក្សាពីទម្រង់នៃចក្រវាឡទូទៅ ហើយធៀបនឹងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត។ អ្នកប្រាជ្ញបុរាណ បានរៀបចំអង្គរវត្តស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាទ្ប នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រនិងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាទ្បជាដើម។ បើយើងយកចំណុចក្រោយនេះមកពិចារណា តាមរយៈក្បួនតារាសាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាឡ ដែលមានបែងចែកជា៤យុគបន្តបន្ទាប់គ្នា។ យុគគឺជាវដ្តសង្សារនៃចក្រវាឡទាក់ទងនឹងការកើត វិវត្តន៍និងបាត់បង់ទៅវិញ។ ចន្លោះនៃយុគនីមួយៗមានអន្តរកាលមួយ ទើបកើតជាយុគថ្មីមួយទៀត។
មួយវដ្តនៃចក្រវាឡមាន៤យុគ ដែលស្មើនឹង៤,៣២០,០០០ឆ្នាំមនុស្សនៅលើផែនដី ស្មើនឹង១២,០០០ឆ្នាំទិព្យប្រើនៅលើឋានសួគ៌ (១ឆ្នាំទិព្យឬសួគ៌ស្មើនឹង៣៦០ឆ្នាំមនុស្សនៅលើផែនដី)។ មួយ វដ្តនៃយុគនេះហៅថាមហាយុគ១។ រយៈពេល២,០០០មហាយុគស្មើនឹងកល្ប១ ហើយស្មើនឹង១យប់១ថ្ងៃរបស់ព្រះព្រហ្ម ដែលត្រូវស្មើនឹង៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។
មហាយុគចែកជា៤យុគតូចៗ ដូចមានខាងក្រោម៖
១) ក្រឹត្យយុគ (យុគមាស) មានអាយុកាល១,៧២៨,០០០ឆ្នាំមនុស្ស ស្មើនឹង៤,៨០០ឆ្នាំទិព្យ។ នាយុគនេះ មនុស្សលោកមានអាយុវែងៗនិងមានសេចក្តីសុខបរិបូរណ៍។
២) ត្រេតយុគ (យុគប្រាក់) មានអាយុកាល ១,២៩៦,០០០ឆ្នាំមនុស្ស ស្មើនឹង ៣៦០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះមានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន
៣) ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល៨៦៤,០០០ឆ្នាំមនុស្ស ស្មើនឹង២,៤០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខមធ្យម
៤) កលិយុគ (យុគប្រកបដោយទោស ប្រកបដោយជម្លោះ) មានអាយុកាល៤៣២,០០០ឆ្នាំមនុស្ស ស្មើនឹង១,២០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច។ យុគនេះបានចាប់ផ្តើមហើយ តាំងពីឆ្នាំ៣,១០៣មុនគ.ស.។
ទន្ទឹមនឹងនេះ តាមក្បួនតារាសាស្ត្រឥណ្ឌា គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះច័ន្ទនិងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិនិងសុរិយគតិ។ ក្នុងដំណើរមួយគោចររបស់ព្រះអាទិត្យនេះ មួយឆ្នាំត្រូវបែងចែកជា២ដំណើរគឺចំនួន១៨៩ថ្ងៃ និងចំនួន១៧៦ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទងនឹងវដ្តសង្សាររបស់ចក្រវាទ្ប នោះតួលេខនៃអាយុកាលរបស់យុគនីមួយៗ ទាក់ទងទៅនឹងទំហំប្រវែងនៃរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។
លោក អ៊ឹម សុខរិទ្ធី ពន្យល់តាមរយៈលទ្ធផលនៃស្រាវជ្រាវនោះ ថាខ្នាតដែលស្ថាបត្យករនិងវិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែងរបស់ហត្ថមិនដូចគ្នាទាំងអស់តាមជំនាន់រាជការនីមួយៗទេ។ ពោលគឺ សម័យអង្គរវត្ត រាជការប្រើខ្នាតរបស់ហត្ថមានប្រវែងស្មើ០,៤៣៦ម៉ែត្រ។ តាមខ្នាតនេះ យើងអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត ដូច្នេះ៖
១) ចម្ងាយស្ពានហាលឆ្លងកសិន្ធុនៅមុខអង្គរវត្តមានប្រវែង៤៣៩,៧៨ហត្ថ
២) ចម្ងាយរានហាលចាប់ពីគុកតារាជ្យដល់ថែវទី២ប្រវែង៨៦៧,០៣ហត្ថ
៣) ចម្ងាយពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្តប្រវែង១២៩៦,០៧ហត្ថ
៤) ចម្ងាយពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្តប្រវែង១៧៣៤,៤១ហត្ថ
៥) រចនាសម្ព័ន្ធនៅជាន់បាកាន្តដែលមានប្រាង្គប្រាំសាងទ្បើងកាត់កែងគ្នា ដែលមានប្រវែងលិច-កើតចំនួន១៨៩ហត្ថ និងជើងត្បូងប្រវែង១៧៦,៣៧ហត្ថ។ បើបូកចំនួនទាំងពីរ គឺសរុបបានចំនួន៣៦៥,៣៧ហត្ថ។
បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះដោយចេតនា ដែលជាទំនៀមរបស់ជាងចេញ និងការបំពេញបង្គ្រប់ព្រមទាំងកាត់ចំនួនសេសសល់ចេញ តម្រូវឲ្យចំចំនួនគត់មកវិញ នោះយើងនឹងអាចយល់បានអំពីទំនាក់ទំនងនៃប្រវែងរចនាសម្ព័ន្ធសំខាន់របស់អង្គរវត្ត ទៅនឹងអាយុកាលរបស់យុគនៃវដ្តសង្សារបស់ចក្រវាឡ
ទំនាក់ទំនងនោះ អាចសង្ខេបមកដូច្នេះ៖
១) ចម្ងាយដំណើរលើស្ពានហាល អាចប្រមាណនឹងអាយុកាលរបស់កលិកយុគ ដែលមានរយៈពេល៤៣២,០០០ឆ្នាំ
២) ចម្ងាយដំណើរពីគុកតារាជ្យដល់ថែវទី២ អាចប្រមាណនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល៨៦៤,០០០ឆ្នាំ
៣) ចម្ងាយដំណើរពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល១,២៩៦,០០០ឆ្នាំ
៤) ចម្ងាយដំណើរពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ក្រឹត្យយុគ ដែលមានរយៈពេល១,៧២៨,០០០ឆ្នាំ
៥) រីឯប្រវែងនៅជាន់បាកាន្តដែលមានសំណង់កាត់កែងគ្នា សរុបគឺ៣៦៥ហត្ថ ដែលរោងទងកាត់កែងលិច-កើតមាន១៨៩ហត្ថ និងរោងទងជើង-ត្បូងមាន១៧៦ហត្ថ នោះវាត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្រ្តចែកជាពីរដំណើរគឺ១៨៩ថ្ងៃនិង១៧៦ថ្ងៃ។
តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នេះ? ហើយមានពាក់ព័ន្ធនឹងអង្គរវត្ត?
លោក អ៊ឹម សុខរិទ្ធីពន្យល់តាមក្បួនតារាសាស្រ្តថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ។ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះគឺ នៅពេលដែលព្រះអាទិត្យគោចរបាន១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ឬ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ឬ២២ ខែកញ្ញា។ តាមក្បួនតារាសាស្រ្តសម័យទំនើប ហៅបាតុភូតនេះថា Equinox (មកពីភាសាទ្បាតាំង aequus មានន័យថាស្មើ និង nox គឺរាត្រី) ដែលមានគេប្រែសម្រួលជាភាសាជាតិថា «សមរាត្រី»។ យើងក៏អាចសម្គាល់បានអំពីបាតុភូតនេះបានដែរ។ បើយើងឈរបែរមុខទៅកើតត្រង់ ក្នុងវេលាណាដែលមានព្រះអាទិត្យរះទ្បើងចំពីមុខយើងត្រង់ បន្ទាប់មកទៀតរះទ្បើងត្រង់ចំកណ្តាលក្បាលយើង ហើយធ្វើឲ្យស្រមោលនិងតួខ្លួនត្រួតស៊ីគ្នា។
ដោយគន់គូរតាមក្បួនតារាសាស្ត្រនិងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង ដោយយកប្រាង្គកណ្តាលនៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃនិងបន្ត១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង។ តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាលនៃអង្គរវត្ត២ដងក្នុងមួយឆ្នាំជាទៀងទាត់។
សមរាត្រីជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង២និង២១នាទីម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង៩និង២១នាទី។ ប៉ុន្តែព្រឹត្តការណ៍នៃព្រះអាទិត្យរះទ្បើងតាមនិងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើងនៃព្រះអាទិត្យតាមនិងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យឬជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕

Tourists information for visiting the temples in Angkor Archaeological Park
Tourists information for visiting the temples in Angkor Archaeological Park :
- Visiting hours in Angkor : 07AM - 05:30PM ( except Angkor Wat 05 AM - 05:30 PM , Sras Srang : 05:00 AM - 05:30 PM, Pe Rup : 05 : 00 AM - 07:00 PM and Phnom Bakeng 05:00 AM - 07:00 PM ).
* Angkor Visitors code of conduct :
- please respect all signs
- please respct monks
- please wear respectful clothing , shoulders and knees should be covered .
- please do not touch on carving
- please do not litter
- pleasedo not smoke
- please do not give money or candy to children
* Caution
- Any act of looting , breaking and damaging or sexual organs and nudity in public area is a crime punishable by law.
- Flying drones , filming and taking picture with professional equipment for commercial purpose equires a permit from the Apsara National Authority .
Please contact us for guiding in Angkor archeological park and around Cambodia the kingdom of wonder by : e-mail : thongsokmeng@yahoo.com
Tel : +855 93355445

Subscribe to:
Posts (Atom)