Saturday, September 9, 2017

Five precepts in Buddhism of Cambodia

All religions have some basic rules that define what is good conduct and what kind of conduct should be avoided. In Buddhism, the most important rules are the Five Precepts. These have been passed down from the Buddha himself.
1. No killing Respect for life
2. No stealing Respect for others' property 
3. No sexual misconduct Respect for our pure nature
4. No lying Respect for honesty
5. No intoxication Respect for a clear mind

@ No killing
The Buddha said, "Life is dear to all beings. They have the right to live the same as we do." We should respect all life and not kill anything. Killing ants and mosquitoes is also breaking this precept. We should have an attitude of loving-kindness towards all beings, wishing them to be happy and free from harm. Taking care of the earth, its rivers and air is included. One way that many Buddhists follow this precept is by being vegetarian.
@ No stealing
If we steal from another, we steal from ourselves. Instead, we should learn to give and take care of things that belong to our family, to the school, or to the public.
@ No sexual misconduct
Proper conduct shows respect for oneself and others. Our bodies are gifts from our parents, so we should protect them from harm. Young people should especially keep their natures pure and develop their virtue. It is up to them to make the world a better place to live. In happy families, the husband and wife both respect each other.

@ No lying
Being honest brings peace into the world. When there is a misunderstanding, the best thing is to talk it over. This precept includes no gossip, no back-biting, no harsh words and no idle speech.
@ No intoxication 
The fifth precept is based on keeping a clear mind and a healthy body. One day, when the Buddha was speaking the Dharma for the assembly, a young drunkard staggered into the room. He tripped over some monks who were sitting on the floor and started cursing loudly. His breath reeked of alcohol and filled the air with a sickening stench. Mumbling to himself, he reeled out the door.
Everyone was astonished at his rude behavior, but the Buddha remained calm. "Great assembly!" he spoke, "Take a look at this man! He will certainly lose his wealth and good name. His body will grow weak and sickly. Day and night, he will quarrel with his family and friends until they abandon him. The worst thing is that he will lose his wisdom and become stupid."
Little by little, one can learn to follow these precepts. If one sometimes forgets them, one can start all over again. Following the precepts is a lifetime job. If one kills or hurts someone's feelings by mistake, that is breaking the precepts, but it was not done on purpose.

ប្រាសាងបាគង

ដូច​ប្រាសាទលលៃ ប្រាសាទ​ព្រះ​គោ និង ប្រាសាទព្រៃមន្ទីរ ប្រាសាទបាគង​ស្ថិតក្នុង​ក្រុម​រលួស តែ ស្ថិត​ចំ​កណ្តាល​នៃ​ទីក្រុង​អង្គរ​ទី​១ ឬ​ហរិ​ហ​ល័យ ដោយមាន​ចម្ងាយ​ប្រមាណ​ជា ១២​គ​.​ម ពី​ទី​រួម​ខេត្តសៀមរាប​បច្ចុប្បន្ន ។ សូម​ជម្រាប ថា ប្រាសាទ​អង្គរ​ទាំងនោះ ស្ថិត​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ទេ ពី ១ ទៅ ២​គ​.​ម កន្លះ​តែប៉ុណ្ណោះ ។​ ​ការសិក្សា​បាន​ឲ្យ​ដឹងថា​ប្រាង្គ​កណ្តាល​ឬ​តួ​ប៉ម​នៃ​ប្រាសាទ​ត្រូវបាន​ជួសជុល​នៅ ស​.​វ​ទី​១២ ក្នុង​រជ្ជកាល របស់​ព្រះបាទ សុរិយា​វរ្ម័នទី​២ ដូច្នេះហើយ ក្បាច់ក្បូរ​លំអរ​មួយចំនួន​ស្ថិតក្នុង​រចនា​ប័​ថ្ម​អង្គរវត្ត ។ សូមជម្រាបថា រវាង​ឆ្នាំ​១៩៣៦ និង ១៩៤៤ កំពូល​នៃ​ប្រាង្គ​កណ្តាល​នេះ​ដែលរ​លំបាក់ ត្រូវបាន​ជួស​ជល់​ដោយ​លោក ហ្លែ​ស្ស ។​ប្រាសាទបាគង​មាន​កំពែង ២ ជាន់ គឺ​កំពែង​ខាងក្រៅ​និង​កំពែង​ខាងក្នុង ។ កំពែង​ខាងក្រៅ​មាន​ទំហំ ៩០០x៧០០ ម៉ែត្រ ហ៊ុមព័ទ្ធ​ដោយ​គូ​ទឹក ដែល​តំណាង​ឲ្យ​មហាសមុទ្រ​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា ។ ផ្លូវ​ចូលកាន់​ប្រាសាទ មាន​ពីរ គឺ​ខាងកើត​និង​ខាងលិច ដែល​លំអ​ដោយ​នាគ​ញី​ឈ្មោល​មួយគូ​រលូន​អម​សងខាង​ផ្លូវ ។ តែ​ឥឡូវនេះ ត្រូវ បាន​បាក់បែក​សឹងតែ​ទាំងអស់ គ្រាន់តែ​បន្សល់​នៅ​ក្បាល និង​ដងខ្លួន​មួយចំនួន​ដែល​រិច​រិល​ប៉ុណ្ណោះ​។ រីឯ​ចម្លាក់ លំអ​ទាំងឡាយ​នៅតាម​ជញ្ជាំង​នៃ​ខឿន ត្រូវបាន​ខូចខាត​ទាំងអស់ លើកលែងតែ​ថ្ម​មួយ​ដុំ​នៅលើ​ជញ្ជាំង​ខាងត្បូង នៅ​ថ្នាក់​ទី​៤ ឆ្លាក់​រូប​យក្ខ​ដែល​សេសសល់ ។​ ​ដូច​ពោល​ខាងលើ ប្រាសាទបាគង​គឺជា​ប្រាសាទភ្នំ​មាន​រាង​ជា​សាជី ស្ថិតក្នុង​កំពែង​ទី​៣ គឺ​ប្រាសាទភ្នំ ដែល ដូច​ពោល​ខាងលើ តំណាង​ឲ្យ​ភ្នំ​សុមេរុ នៅ​ចំ​កណ្តាល​ទ្វីប​ទាំង ៥ ដែល​នៅទីនេះ​តំណាង​ដោយ​ថ្នាក់​ទាំង ៥​នៃ ប្រាសាទ ។

 សូមជម្រាបថា ថ្នាក់​ទាំង ៤ ផ្នែក​ខាងក្រោម​គឺ តំណាង​ឲ្យ​ភព​ទាំង ៤ នៃ​ចក្រ​វា​ឡ ដែលមាន​តាំង​រូប​គ្រុឌ យក្ស និង នាគ​ជាដើម នៅ​គ្រប់មុខ​ប្រាសាទ​ទាំង ៤ ទិស តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ។ រីឯ​ថ្នាក់​ទី ៥ គឺជា ទេវស្ថាន​ឬ​ឋាន សួគ៌​តំណាង​ដោយ​ប្រាង្គ​កណ្តាល ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ភ្នំ​សុមេរុ​ផ្ទាល់ ។​ ​យើង​ឃើញ​មាន​ប្រាសាទ​ឥដ្ឋ​ចំនួន ៨ ស្ថិត​ជុំវិញ​ប្រាសាទ​ផ្នែក​ខាងក្រោម ។ នៅលើ​បាទ​ដ្ឋា​ន​យើង​ឃើញ មាន​ជណ្តើរ​នៅ​គ្រប់​អ័ក្ស ។ ជណ្តើរ​ទាំងនោះ នាំ​សាសនិកជន​ទៅកាន់ ទីលាន​នៃ​ថ្នាក់​នីមួយៗ បន្តបន្ទាប់​លើ​គ្នា ពិសេស​ទៅកាន់​ប្រាង្គ​កណ្តាល​ដែលជា​កន្លែង​ស័ក្តិ​សិទ្ធ​ជាងគេ​បំផុត​។ មើល​ពី​ចំងាយ​តួ​ប៉ម​កណ្តាល​នេះ​ផុស​ឡើង​ផុតពី​ដំបូល​សំណង់ ប្រាសាទតូចៗ នៅ​ជុំវិញ​ធ្វើ​អំពី​ថ្ម ដែលជា​ប្រាសាទ​ឧបសម្ព័ន្ធ​។ ដូចនេះ ប្រាសាទ​របស់​យើង ត្រូវបាន​សាងសង់ឡើង តាម​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ហើយ​គឺជា​និមិត្តរូប​នៃ​ចក្រ​ក្រ​វា​ឡ ។​ ​សូម​រំលឹក​ឡើង​ថា គឺ​នៅក្នុង​ប្រាង្គ​កណ្តាល​ខាងលើ​នេះហើយ ដែល ក្នុង​អតីតកាល ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ បាន​កសាង​ព្រះ​វិស្ណុ​មួយអង្គ ដៃ​៨ ព្រមទាំង​លិង្គ​រាជ្យ​មួយ​ឈ្មោះថា ស្រី​ឥន្ទ្រ​ស្វរៈ ដើម្បី​ជា​និមិត្តរូប​នៃ​សម័យកាល របស់​ទ្រង់ ។ តាម​ខ្លឹមសារ​សិលាចារឹក ដែល​គេ​បាន​រកឃើញ​នៅ​ឆ្នាំ​១៩៣៥ យើង​ដឹង​ទៀតថា ការកសាង​បារាយណ៍​មួយ​យ៉ាង​ធំ​ឈ្មោះថា ឥន្ទ្រា​ត​ត្ត​កៈ ដើម្បី​ផ្តល់​ទឹក​សម្រាប់​វិស័យ​កសិកម្ម ៕ (​ម​.​ត្រា​ណេ​)

Thursday, September 7, 2017

ប្រាសាទបាខែង

ប្រាសាទបាខែង ត្រូវបានកសាងឡើងជាងពីរសតវត្សរ៍មុនប្រាសាទអង្គរវត្ត បែបហិណ្ឌូ ក្នុងទម្រង់ជាប្រាសាទភ្នំ ដើម្បីឧទ្ទិសដល់ព្រះសិវៈ សង់នៅក្នុងយុគរុងរឿងបំផុត នៃតំបន់អង្គរ។
នេះជា ស្ថាបត្យកម្ម មួយ នៃរាជធានីថ្មី ដែលព្រះបាទយសោវរ្ម័ន បានកសាងឡើង នៅពេលព្រះអង្គ ប្ដូររាជធានី ពី ហរិហរល័យ ក្នុងតំបន់រលួស ដែលមានទីតាំងនៅភាគអាគ្នេយ៍។
ប្រាសាទបាខែង មានទីតាំងនៅលើកំពូលភ្នំ ដែលជាមណ្ឌលទេសចរចូលទស្សនាទេសភាពពេលថ្ងៃលិច និងគន់មើល កំពូលប្រាង្គប្រាសាទអង្គរវត្ត ផុសផុតចេញពីព្រៃ ដែលលាតសន្ធឹងវែងឆ្ងាយដាច់កន្ទុយភ្នែក។


ប្រវត្តិ​នៃ​ការបាត់បង់​ក្រុង​ព្រៃនគរ​នៅ​កម្ពុជា​ក្រោម

ឈ្មោះ​ «​ព្រៃនគរ​» ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២ ដាក់ឱ្យកាលពី​ឆ្នាំ ១១៩០ នៃ​គ្រិស្តសករាជ ​ទីក្រុង​ព្រៃនគរ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គុជ​ពណ៌​ទឹកក្រូច ដែលមាន​ដើមកំណើត​ចេញពី​ទីក្រុង​បៃ​ហ្គ័​រ «Bai Gaur» ជា​ឈ្មោះ​ភាសា​ចម្ប៉ា ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចម្ប៉ា​ដែល​គេ​ហៅថា ទន្លេ​ដុង​ណៃ ។ ទីក្រុង​ព្រៃនគរ ​គឺជា​ដែនដី​ដ៏ពិសិដ្ឋ​របស់​ខ្មែរ​នៅក្នុង​សម័យកាល​របស់​ហ្វ៊ូ​ណន ដែល​ពេលនោះ​មាន​កំពង់ផែ​អូ​កែវជា​ចំណុចប្រសព្វ​នៃ​ផ្លូវ​ពាណិជ្ជកម្ម​រវាង​ចិន និង​ឥណ្ឌា ។ ប៉ុន្ដែ​ឈ្មោះ​ទីក្រុង​ព្រៃនគរ​នេះ​ទើបតែ​ត្រូវបាន​ដាក់ឈ្មោះ​ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ២ បន្ទាប់ពី​ព្រះអង្គ​យាង​ទៅគ្រប់​គ្រង​នៅ​នគរ​ចម្ប៉ា​នៅ​ឆ្នាំ ១១៩០ គ​.​ស​. ហើយ​នៅពេលនោះ​ព្រះអង្គ បាន​កសាង​រាជធានី​មួយ​ហៅថា «​ក្រុង​ព្រៃនគរ​» ព្រោះ​ជា​កន្លែង​សម្បូរ​ទៅដោយ​ដើម​គរ ហើយក៏​ជាទី​ប្រសព្វ​នៃ​ទន្លេ​ជាច្រើន​សម្រាប់​ត​ភ្ជាប់​មក​ទន្លេចតុមុខ​និង​អង្គរ​ផងដែរ ។ ឈ្មោះ​ទីក្រុង​ព្រៃនគរ​បាន​រក្សា​ជាប់​គង់វង្ស​អស់​ជាច្រើន​សតវត្សរ៍ រហូតមកដល់​សតវត្ស​រ៍​ទី ១៧ ទើប​ទីក្រុង​នេះ​បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ដា​យ​វៀត រួច​ក៏​ផ្លាស់ប្ដូរ​ឈ្មោះ​ពី​ទីក្រុង​ព្រៃនគរ​ទៅជា​ទីក្រុង​ហ្សា​ឌី​ង ។ ប៉ុន្ដែ​ទោះបី​ដាយ​វៀតបាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទីក្រុង​ព្រៃនគរ​ក៏ដោយ ក៏​ទីក្រុង​នេះ​នៅតែ​រក្សាបាន​នូវ​អត្ថន័យ​ដើម​ដដែល ព្រោះថា​ក្រុង​ព្រៃនគរ​មកពី​ភាសា​ខ្មែរ​ថា «​ព្រៃ​គរ​» មានន័យថា នៅ​តំបន់​នោះ​ពោរពេញ​ទៅដោយ​ដើម​គរ​ដុះ​ជាច្រើន ។
 
ដូច្នេះ​បើតាម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​តែមាន​រុក្ខជាតិ​អ្វី​ដុះ​ជាច្រើន​នៅ​តំបន់​ណាមួយ គេ​តែងតែ​ហៅ​ឈ្មោះ​តំបន់​នោះ​ទៅតាម​ឈ្មោះ​រុក្ខជាតិ ដូចជា​បឹង​ដែលមាន​ដើម​កក់​ដុះ​ច្រើន​គេ​ហៅថា «​បឹងកក់​» ។ ដូច្នេះ​តំបន់​នោះ​មាន​ដើម​គរ​ដុះ​ជាច្រើន​ទើប​គេ​ហៅថា​ព្រៃ​គរ ឬ ព្រៃ​ដើម​គរ ។ ប៉ុន្ដែ​ក្រោយមក​តំបន់​នោះ ត្រូវបាន​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ២ យកមក​ធ្វើជា​ទីក្រុង​ដោយ​ហៅថា «​ក្រុង​ព្រៃនគរ ហើយ​យូរៗ​ទៅ​ក្លាយទៅជា​ទីក្រុង​ព្រៃនគរ​» ។ ​បន្ទាប់មក​នៅពេល​ស្ដេច​ង្វៀន​គ្រប់គ្រង​ទីក្រុង​ព្រៃនគរ​ក៏បាន​ប្ដូរ​ឈ្មោះ​ដោយ​យកតាម​ភាសា​ម៉ា​ឡេ​ហៅថា «​ទីក្រុង​ហ្សា​ឌី​ង​”​នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម​បាន​លើកឡើងថា​៖”​ហ្សា​ឌី​ង គឺ​មកពី​ពាក្យ​ម៉ា​ឡេ Gia: Ya”​ភាសា​ម៉ា​ឡេ​”: ទឹក​ឬ​ទន្លេ​ហើយ​ពាក្យ Dinh: Digin ( ភាសា​ម៉ា​ឡេ : ត្រជាក់ , ថ្លា ) ដូច្នេះ​ពាក្យ​ហ្សា​ឌី​ង​មានន័យថា «​ទីក្រុង​ដែលមាន​ទន្លេ​ទឹក​ត្រជាក់ ។ ក្រោយមក​ទីក្រុង​ព្រៃនគរ ( ហ្សា​ឌី​ង ) ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា​ទីក្រុង សៃ​ហ្គ​ន ( Saigon ) ដែល​ពាក្យ​នេះ​យកតាម​ភាសា​ចិន គឺ​មកពី​ពាក្យ Sai : អូស​ឬ​ព្រៃ , Gon: គរ​ឬ​កប្បាស ។ ដូច្នេះ​ពាក្យ​សៃ​ហ្គ​ន «Saigon» មានន័យថា​ព្រៃ​សម្បូរ​ទៅដោយ​ដើម​គរ ។

​ ​ដូច្នេះ​បើ​យោងទៅតាម​ភាសា​ចិន​ហៅថា «​សៃ​ហ្គ​ន​» នេះ គឺ​ស្របទៅនឹង​ភាសា​ខ្មែរ​ហៅថា «​ព្រៃ​គរ ឬ ព្រៃនគរ​» ។ ការបាត់បង់​ក្រុង​ព្រៃនគរ​គឺជា​ការខាតបង់​ដ៏​ធំធេង​របស់​ខ្មែរ​ព្រោះ​បាន​បាត់បង់​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ហើយ​អ្វីដែល​កាន់តែ​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​ដាយ​វៀត បាន​ប្រើប្រាស់​តំបន់​នេះ​ធ្វើជា​មូលដ្ឋាន​រដ្ឋបាល យោធា និង សេដ្ឋកិច្ច​របស់ខ្លួន ក្នុង​ការឈាន​មក​យក​ទឹកដី​ខ្មែរ​ជា​បន្ដបន្ទាប់​ទៀត ដូចជា​ដាយ​វៀត​ចូលមក​គ្រប់គ្រង​នៅ​ខេត្ត​បា​រៀង ឆ្នាំ ១៦៥៨ , ក្រុង​ព្រៃនគរ​ឆ្នាំ ១៦៩៨ , ខេត្ត​មី​ថូ និង ខេត្ត​វី​ង​ឡុង ឆ្នាំ ១៧៣១ ខេត្ត​ទ្រាំង​ឆ្នាំ​១៧៤៧ និង ខេត្ត​ផ្សារ​ដែក ( ចូ​វ​ដុក ) នៅ​ឆ្នាំ ១៧៥៧ ។ ការដែល​ដាយ​វៀត​ចូលមក​កាន់កាប់​ខេត្ត​ទាំងអស់នេះ ពុំមាន​ការបង្ហូរ​ឈាម​អ្វី​ទេ គឺ​ខ្មែរ​ចេះតែ​ដកថយ​ទៅ​ទិស​ខាងលិច​រហូត​ទៅដល់​ខេត្ត​តា​យ​នី​ញ ។ ​បើ​យោងតាម​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ខ្មែរ​បាន​លើកឡើងថា ដាយ​វៀតបាន​បង្ខំ​ឲ្យ​ស្ដេច​ខ្មែរ​ទទួលយក​ជនជាតិ​ដាយ​វៀត​ទាំងឡាយ ដែល​រត់គេចខ្លួន​ពី​ការចាប់​ចង​ឬ​មក​រស់​នៅលើ​ទឹកដី​ខ្មែរ ត្រូវ​ទទួលបាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​ស្របច្បាប់​។ ក្រោយមក​ដាយ​វៀត​ចេះតែ​បន្ដ​ការឈ្លានពាន​វាតទី​យក​ទឹកដី​ខ្មែរ​ជា​បន្ដបន្ទាប់ ដូចជា​ការសង់​បន្ទាយ​នៅ​ផ្សារ​ដែក ( សា​ដែក ) នៅ គូ​ឡាវ​យ៉ាង ( កោះ​តេង ) និង ចូ​វ​ដុក ( មាត់ជ្រូក ) ។​ល​។​ ​ក្រោយពេល​រាជវង្ស​ង្វៀន បាន​ឡើង​គ្រងរាជ្យ សៀម​បាន​លើកទ័ព​ទ្រង់ទ្រាយ​ធំ មក​វាយ​ខ្មែរ​ដោយមាន កងទ័ពជើងគោក ចំនួន​៥​ម៉ឺន​នាក់ កងទ័ពជើងទឹក​ចំនួន​២​ម៉ឺន​នាក់ ចូលមក​តាម​ច្រក​ហា​ទៀង តែ​ស្របពេលនោះ​មេទ័ព​សៀម មាន​ជម្ងឺ​គ្រុនក្ដៅ​ក៏បាន​ដកថយ​តាម​សំពៅ​ទៅមុន​ហើយ​កងទ័ព​ដកចេញ​ទៅ​តាម​ក្រោយ ។

ចាប់ពីពេលនោះ​មក​សៀម ពុំមាន​ការវាយប្រហារ​មកលើ​កម្ពុជា​ទៀត​ទេ​រហូតដល់​ឆ្នាំ ១៧៧១ និង ឆ្នាំ ១៧៧៣ ទើប​សៀម​លើក​កងទ័ព​មក​ឈ្លានពាន​ខ្មែរ​ជា​បន្ដបន្ទាប់​ទៀត​ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​វ៉េ​បញ្ជា​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​«​ដាំ​» ជំនួស​ឧ​ត្ត​ម​សេនីយ៍​«​ខយ​» លើក​កងទ័ព​ចំនួន ១ ម៉ឺន​នាក់ រួមទាំង​ទូក​សំពៅ​ចម្បាំង​ចំនួន ៣០ ឡើង​តាម​ដង​ទន្លេមេគង្គ​មក​វាយ​កងទ័ព​សៀម​នៅ​ជាយក្រុង​ភ្នំពេញ ពេលនោះ​មេទ័ព​សៀម ភ្យា​តាក បាន​ដក​កងទ័ព​ថយ​ទៅវិញ ហើយ​ស្វែងរក​ការចរចា​សន្ដិភាព​ជាមួយ​ក្រុង​វ៉េ នៅ​ឆ្នាំ​១៧៧៤ ប្រទេស​ទាំង​ពីរបាន​ចុះសន្ធិសញ្ញា​រួមគ្នា​មួយ ដោយ​សៀម​ទទួលស្គាល់​ឲ្យ​ដាយ​វៀត​គ្រប់គ្រង​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងកើត​និង​ផ្នែក​ខាងលើ ចំណែក​សៀម​គ្រប់គ្រង​នៅ​ផ្នែក​ខាងលិច​ទន្លេមេគង្គ ហើយ​រហូតមកដល់​ឆ្នាំ ១៧៨០ កងទ័ព​ដាយ​វៀតបាន​ចូលមកក្នុង​ទឹកដី​ខ្មែរ​យ៉ាងជ្រៅ រហូត​បាន​គ្រប់គ្រង​នៅ​ឧបទ្វីប​កា​ម៉ៅ «​ទឹកខ្មៅ​» ទាំងមូល ។ ការបែងចែក​ទឹកដី​ខ្មែរ​រវាង​សៀម​និង​យួន​នៅ​សតវត្ស​ត៍ទី ១៨ មិនបាន​សម្រេច​ដោយសា​រ​តែ​ចរន្ដ​រ៍​នយោបាយ​ផ្ទៃក្នុង​របស់​ដាយ​វៀត ព្រោះ​នៅ​កំពុងធ្វើការ​ចរចា​ជាមួយ​សៀម​មិនទាន់បាន​ដាច់ស្រេច​ផង ក៏មាន​ក្រុម​ចលនា​តស៊ូ​តៃ​សឺ​ង ធ្វើការ​បះបោរ​បំបែក​រដ្ឋ​ប្រ​ឈាំ​ង​ទៅនឹង​ដាយ​វៀត​យ៉ាង​ខ្លាំងក្លា ដូច្នេះ​សង្គ្រាម​ផ្ទៃក្នុង​របស់​ដាយ​វៀតបាន​ផ្ទុះ​ឡើងជា​បន្ដបន្ទាប់ ហេតុនេះហើយ​ធ្វើ​ឲ្យ​ស្ដេច​ង្វៀន ងាក​ចេញពី​កម្ពុជា​ទៅ​ទប់ទល់​ជាមួយ​ពួក​តៃ​សឺ​ង ។ ​ចំណែក​នៅ​ប្រទេស​សៀម​វិញ កងទ័ព​ភូមា​បាន​វាយប្រហារ​ជា​បន្ដបន្ទាប់ ដូច្នេះ​ស្ដេច​ង្វៀន​និង​សៀម បាន​ខកខាន​លើ​ការបែងចែក​ទឹកដី​ខ្មែរ ដោយសារ​ការបះបោរ​រ​បស់​តៃ​សឺ​ង​និង​ការឈ្លានពាន​របស់​ប្រទេស​ភូមា​ទៅលើ​សៀម ។ ចំណែក​ការបះបោរ​របស់​តៃ​សឺ​ង បានធ្វើ​ឲ្យ​សង្គ្រាម​ផ្ទុះឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ស្ដេច​ង្វៀន​មិនអាច​ទប់ទល់​បាន​ដោយសារ​កងទ័ព​តៃ​សឺ​ង​បាន​ចូលទៅ​កាន់កាប់​ទីក្រុង​ធំៗ​ជា​បន្ដបន្ទាប់​រហូតមក​ដល់​ឆ្នាំ ១៧៨៦ កងទ័ព​តៃ​សឺ​ង​ចូលទៅ​កាន់កាប់​ទីក្រុង​ហាណូយ​និង​ក្រុង​ព្រៃនគរ ហើយ​រជ្ជកាល​របស់​ស្ដេច​ង្វៀន​ក៏ត្រូវ​បានបញ្ចប់​។ ប៉ុន្ដែ​ព្រះអង្គម្ចាស់​អាន​បាន​រត់​មក​ជ្រកកោន​ក្នុង​ទឹកដី​ខ្មែរ​កោះត្រល់ ហេតុនេះហើយ​ធ្វើ​ឲ្យ​សន្ធិសញ្ញា​បែងចែក​ទឹកដី​ខ្មែរ​រវាង​សៀម​និង​យួន​សតវត្សរ៍​ទី​១៨​នោះ​ត្រូវ​បរាជ័យ​ ។

 បើ​យោងទៅតាម​ប្រវត្តិសាស្ដ្រ​វៀតណាម បាន​លើកឡើងថា «​នៅ​ខែមករា​ឆ្នាំ ១៧៨៥ សៀម​បានផ្ដល់​កងទ័ព​ចំនួន ២ ម៉ឺន​នាក់ និង នាវា ៣០០ គ្រឿង​ថ្វាយ​ព្រះអង្គម្ចាស់ ង្វៀន​អាន ដើម្បី​វាយប្រហារ​ពីរ​មុខព្រួញ នៅលើ​កងទ័ព​បះបោរ​តៃ​សឺ​ង​នៅក្នុង​ទឹកដី​កម្ពុជា ដោយ​ឆ្លងកាត់​តាម​ឈូង​សមុទ្រ​សៀម ។ ប៉ុន្ដែ​កងទ័ព​តៃ​សឺ​ង​បាន​ត្រៀមលក្ខណៈ​រួច​ចា​ស្រេច​រង់ចាំ​វាយប្រហារ​ស្ទាក់​នៅ​កណ្ដាលផ្លូវ​តាម​ដង​ទន្លេមេគង្គ​ហើយ​បាន​កម្ទេច​នាវា​របស់​កងទ័ព​សៀម ព្រមទាំង​បានសម្លាប់​កងទ័ព​ង​អស់​ជាច្រើន រួមទាំង​កងទ័ព​រប​ស់​ព្រះអង្គម្ចាស់​ង្វៀន​អាន​ផងដែរ ធ្វើ​ឲ្យ​កងទ័ព​សៀម​ដកថយ​ទៅ វិញ​អស់ ។ ​ចំណែក​ព្រះអង្គម្ចាស់​ង្វៀន​អាន បាន​ភៀស​ព្រះកាយ​មក​នៅលើ​កោះត្រល់​របស់​ខ្មែរ​តាំងពី​ឆ្នាំ​១៧៧៧ ក្នុងអំឡុងពេល​មាន​សង្គ្រាម​ជាមួយ​ក្រុម​បះបោរ​តៃ​សឺ​ង ។ ព្រះអង្គម្ចាស់​ង្វៀន​អាន​ក៏​ធ្លាប់បាន​យាង​មក​ក្រុង​ឧ​ត្តុ​ង្គ ដើម្បី​សុំ​ជំនួយ​ពី​ចៅ​ហ្វ៊ា​បែន​ឲ្យ​ប​ញ្ចូ​ន​កងទ័ព​ទៅ​ជួយ​វាយ​កងទ័ព​បះ​បះបោរ​តៃ​សឺ​ង​ឲ្យ​ចេញ​ព្រៃនគរ ។ នៅត្រង់ចំណុច​នេះ បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​ខ្មែរ​គឺជា​ស្ដេច​សៀម​បញ្ជា​ឲ្យ​ចៅ​ហ្វ៊ា​បែន លើក​កងទ័ព​ទៅ​ជួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន​ក្នុងការ​កម្ចាត់​ពួក​បះបោរ​តៃ​សឺ​ង ប៉ុន្ដែ​ត្រូវ​បរាជ័យ ។ ​នៅពេល​ភៀស​ព្រះកាយ​មកដល់​កោះត្រល់ ទ្រង់​បាន​ជួប​ជាមួយ​បេសកជន​បារាំង​ឈ្មោះ​ពិ​ជ​នូ ឌឺ បេ​ហីន ដែល​បាន​មកដល់​កោះត្រល់​តាំងពី​ឆ្នាំ ១៧៦៥ រហូតដល់​១៧៧៧ ហើយក៏​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន ដែល​បាន​ភៀស​ព្រះកាយ​មក​ស្នាក់​នៅលើ​កោះត្រល់​នោះដែរ ។ បន្ទាប់មក​លោក​ពិ​ជ​នូ ឌឺ បេ​ហីន​បាន​ណែនាំ​ឲ្យ​ព្រះអង្គម្ចាស់​ង្វៀន​អាន រួមជាមួយ​ព្រះរាជ​បុត្រា​ព្រះនាម​ង្វៀន​កាន់ ស្នើសុំ​ចូលគាល់​ព្រះ​ចៅ​អធិរាជ​បារាំង លី​ស​ទី ១៦ «LOUIS XVI» ដើម្បី​ស្នើសុំ​ជំនួយ​ពី​បារាំង ហើយ​បើ​យោងតាម​កំណត់ត្រា​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម បាន​បញ្ជាក់ថា​ការសម្របសម្រួល​របស់​បេសកជន​បារាំង​រូបនោះ បាន​ចំណាយពេល​រហូតមកដល់​ឆ្នាំ ១៧៨៥ ទើប​លោក​ពិ​ជ​នូ ឌឺ បេ​ហីន បាន​បញ្ចុះបញ្ចូល​ព្រះ​ចៅ​អធិរាជ​បារាំង ល្វី​ស​ទី ១៦ ឱ្យ​ង្វៀន​អាន​និង​ព្រះរាជ​បុត្រា​ចូលគាល់​ដើម្បី​ស្នើសុំ​ជំនួយ​យោធា​ពី​បារាំង ។ ដូច្នេះ​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា​ឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេស​បារាំង កំ​ឌឺ​ម៉ុង​ម៉ូ​រី​ន បាន​ចុះសន្ធិសញ្ញា​ជាមួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន ក្នុងការ​ផ្ដល់​កងទ័ព​បារាំង​ចំនួន ១.៦៥០ នាក់ ឱ្យ​ជូន​ព្រះអង្គម្ចាស់​ង្វៀន​អាន​មក​កោះ​ត្រឡាច «Poulo Condore» និង នៅ​កំពង់ផែ​ទូ​រ៉ា​ន ។ ក្រោយពី​មាន​ជំនួយ​ពី​រដ្ឋាភិបាល​បារាំង រួមទាំង​កងទ័ព​បារាំង​ផង​នោះ​ព្រះអង្គម្ចាស់​ង្វៀន​អាន អាច​ផ្ដួលរំលំ​ក្រុម​បះបោរ​តៃ​សឺ​ង​បាន​ដោយ​ជោគជ័យ ។ បន្ទាប់មក​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះ​បរ​ណ​នាម​ព្រះ​ចៅ​យ៉ា​ឡុង នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨០២ ព្រមទាំង​បាន​ផ្លាស់ប្ដូរ​ទីក្រុង​ទៅ​ទី​ទីក្រុង​វ៉េ​វិញ ។

 ក្រោយពី​បាន​ឡើង​គ្រងរាជ្យ​ព្រះ​ចៅ​យ៉ា​ឡុង បានធ្វើការ​ផ្លាស់ប្ដូរ​រាជាណាចក្រ​ដាយ​វៀត​ទៅជា​វៀតណាម​វិញ ។ ​នៅក្នុង​រជ្ជកាល​របស់​ស្ដេច​យ៉ា​ឡុង​នេះដែរ បាន​ផ្ដោត​សំខាន់​ទៅលើ​ការកសាង​កម្លាំងយោធា​ឲ្យ​បាន​ខ្លាំងក្លា នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម​បាន​លើកឡើងថា «​នៅ​ទសវត្សរ៍​ឆ្នាំ ១៨០០ ព្រះ​ចៅ​ង្វៀន​អាន​បាន​ពង្រឹង​វិស័យ​កងទ័ព​របស់ខ្លួន រហូត ១៤.០០០​នាក់ បែងចែក​ទៅតាម​ផ្នែក​នីមួយៗ ដូចជា​កងទ័ពជើងគោក​មាន​ចំនួន ១១៣.០០០ នាក់ កងទ័ពជើងទឹក​មាន​ចំនួន ២.៦៨០ នាក់ សរុប​ទាំងអស់​មាន​ចំនួន ១៣៩.៨០០​នាក់​…» ។​ យើង​ឃើញ​ហើយ​ថា ការពង្រីក​វិស័យ​យោធា​របស់​ស្ដេច​យ៉ា​ឡុង ក៏​ដោយសារ​កំណើនប្រជាជន​វៀតណាម ចេះតែ​កើនឡើង​ច្រើន​ទៅៗ​ធ្វើឱ្យ​វៀតណាម​ចេះតែ​ពង្រីក​ទឹកដី​ចូល​ម​កម្ពុជា​កាន់តែ​ជ្រៅ​ទៅៗ​ជា​បន្ដបន្ទាប់ ។ មាន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​រស់នៅក្នុង​ទឹកដី​កូស័ងស៊ីន ត្រូវបាន​វៀតណាម​បង្ខំ​ឱ្យ​ចាក​ចេញពី​ទឹកដី​កេរ​ដូនតា​របស់ខ្លួន ។ ក្រោយពី​រំដោះប្រទេស​ឲ្យ​បាន​ឯករាជ្យ​ឡើងវិញ ព្រះ​ចៅ​យ៉ា​ឡុង​ចាប់ផ្ដើម​ឈ្លានពាន​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ១៨១១ ដល់​ឆ្នាំ ១៨១២ ធ្វើឱ្យមាន​សង្គ្រាម​រវាង​វៀតណាម និង សៀម ក្នុងការ​ដណ្ដើម​គ្នា​គ្រប់គ្រង​លើទឹក​ដី​ខ្មែរ​កើត​ឡើងជា​បន្ដបន្ទាប់ ហើយ​បញ្ហា​នេះ​បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅត្រឹម​រជ្ជកាល​របស់​ស្ដេច​អង្គចន្ទ និង ក្ស​ត្រី​យ៍ អង្គ​ម៉ី ដែល​វៀតណាម​បាន​គ្រប់គ្រង​មកលើ​កម្ពុជា​ទាំងស្រុង​ទៅហើយ ៕
​ប្រភព: ខ្មែរអប្សរាដេលី

ប្រាសាទព្រះខ័ន

ប្រាសាទ​ព្រះ​ខ័ន មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​វិមាត្រ​ប្រវែង ៨០០ ម. x ៧០០ ម. សង់​ឡើង​នៅ​រជ្ជកាល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ តែ​ពុំ​បាន​សង់​រួច​នៅ​ក្នុង​សម័យ​ព្រះ​អង្គ​ទេ មហាក្សត្រ​ក្រោយៗ បាន​សង់​បន្ថែម​បន្ដ​បន្ទាប់​នៅ​គ្រិស្តសតវត្ស​ទី ១២ - ១៣។ ក្បាច់​រចនា​នៃ​ប្រាសាទ មាន​លក្ខណៈ​ដូច​ជា​ប្រាសាទ​បន្ទាយ​ក្ដី និង​ប្រាសាទ​តា​ព្រហ្ម​ដែរ។ ប្រាសាទ​ព្រះ​ខ័ន ស្ថិត​នៅ​តាម​ផ្លូវ​វង់​ធំ ដោយ​ចេញ​តាម​ផ្លូវ​ទ្វារ​ដី​ឆ្នាំង​នៃ អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​ឡើង​នៅ​គ្រិស្តសតវត្យរ៍​ទី ១២ ក្នុង​ឆ្នាំ ១១៩១ ដោយ​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ឧទ្ទិស​ដល់​ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ។ ទី​អារាម​នេះ មាន​ទំហំ ៥៦ ហិចតា។ តាម​សិលាចារឹក​ថា​ ប្រាសាទ​នេះ​សាង​សង់​នៅ​សមរភូមិ​ចុង​ក្រោយ ដែល​ព្រះ​បាទ​ជយវរ្ម័ន ​ទី ៧ បាន​ផ្តួល​រំលំ​ពួក​ចាម។

ប្រាសាទ​នេះ​មាន​កំពែង​បួន​ជាន់។ នៅ​កំពែង​ខាង​ក្រៅ ដែល​បច្ចុប្បន្ន​រុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ គឺ​ជា​កន្លែង​ដែល​ព្រះ​សង្ឃ និង​សិស្ស​ស្នាក់​នៅ​ក្នុង​ប្រាសាទ​នេះ។ នៅ​កំពែង​ជាន់​ទី​ពីរ គឺ​ជា​កន្លែង​គោរព​សាសនា។ ប្រាសាទ​កណ្តាល​ជា​កន្លែង​ព្រះ​ពុទ្ធសាសនា ឯ​ភាគ​ខាង​ជើង និង​ខាង​លិច គឺ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មមញ្ញសាសនា គឺ​ព្រះនារាយណ៍ (ព្រះ​វិស្ណុ) (ខាង​លិច) និង​ព្រះ​​ឥសូរ (ព្រះ​សិវៈ) (ខាង​ជើង)។ នៅ​ផ្នែក​ខាង​ត្បូង ជា​កន្លែង​សម្រាប់​គោរព​បុព្វជន។
ប្រាសាទ​ព្រះ​ខ័ន​ត្រូវ​បាន​ក​សាង​នៅ​លើ​តំបន់​ដែល​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​ទទួល​ជ័យ​ជំនះ​លើ​ការ​ឈ្លាន​ពាន​របស់​ពួកចាម ក្នុង​ គ.ស. ១១៩១។ ឈ្មោះ​នៃ​ប្រាសាទ​មាន​ន័យ​ថា ព្រះ​ខ័ន​ជ័យ (ដាវ​ជ័យ) ដែល​យក​ឈ្មោះ​ពី​បុរាណ ជ័​យស្រី (ទី​ក្រុង​ជ័យ​ជំនះ​ដ៏​ពិសិដ្ឋ)។
ព្រះ​ខ័ន មាន​ន័យ​ថា ដាវ។ តាម​ការ​ស្រាវ​ជ្រាវ​នៅ​ពេល​ថ្មីៗ នេះ ប្រជាជន​យល់​ថា ប្រាសាទ​ព្រះ​ខ័ន ជា​ទី​កន្លែង​ដាក់​គ្រឿង​សម្រាប់​ធ្វើ​សឹក។ ដូច្នេះ ព្រះ​ខ័ន គឺ​ជា​ឈ្មោះ​ទំនើប​នៅ​រក្សា ឈ្មោះ​ពី​បុរាណ ពោល​គឺ ជ័យ​ស្រី នេះ​មាន​ន័យ​ថា ព្រះ​ខ័ន និង​មាន​ន័យ​ម៉្យាង​ទៀត​ថា ម្លូ ។

ប្រវត្ថិនឹងប្រភពនៃរទេះគោខ្មែរ

​វត្តមាន​នៃ​រទេះគោ មាននៅ​ក្នុងប្រទេស​ឥណ្ឌា នា​សម័យ​វេទ​និយម ពោលគឺ​រវាង ១៧០០​ឆ្នាំមុន​គ​.​ស នេះ​បើតាម​ឯកសារ​សំណេរ​ដៃ​មួយចំនួន​ដូចជា គម្ពីរ​មនោគមវិជ្ជា​សាសនា និង​ក្បួន​បច្ចេកទេស ដូចជា​ក្បួន​សង្គ្រាម​សាស្ត្រ​ជាដើម​។ នៅក្នុង​ប្រទេស​ឥណ្ឌា នា​សម័យ​នោះ គេ​ឃើញ​មាន​រទេះ​ពីរ​ប្រភេទ គឺ​រទេះគោ​សម្រាប់​ដឹកជញ្ជូន និង​រទេះសេះ​សម្រាប់​ធ្វើសឹក​សង្គ្រាម​។ រទេះ​ទាំងពីរ​ប្រភេទ​ខាងលើនេះ ត្រូវបាន​គេ​ឆ្លាក់​នៅលើ​ថ្ម​ចាប់តាំងពី​ឆ្នាំ ១២៥​នៃ​គ​.​ស មក​។ លក្ខណៈសម្បត្តិ​របស់រ​ទេះ​ឥណ្ឌា គឺ ថ្វីត្បិតតែ​ទម្រង់​បាន​ផ្លាស់ប្តូរ​តាម​សម័យកាល​ក៏ដោយ ក៏ប៉ុន្តែ​វា​នៅតែ​ប្រើ​កង់​ពីរ​ដូច​បុព្វ​សម័យ​ដដែល​។​ ស្ថិតក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​ក្នុង​អាណាចក្រ​នគរ​ភ្នំ ក៏បាន​ខ្ចី​យានជំនិះ​នេះ​ពី​ពួក​ឥណ្ឌា ចាប់​តាំងពីដើម​សតវត្សរ៍​ទី​១​នៃ​គ​.​ស​ម្ល៉េះ​។ ហេតុនេះ ការប្រើប្រាស់​រទេះគោ ឬ​ក្របី បាន​ផ្តើមឡើង​ចាប់តាំងពី​សតវត្សរ៍​ទី​១​នៃ​គ​.​ស និង​បន្ត​រហូតដល់​បច្ចុប្បន្ន​។ នា​សម័យ​បុ​រេ​អង្គរ ក៏ដូចជា​សម័យអង្គរ​ដែរ រទេះគោ​ខ្មែ បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុងសង្គម​ខ្មែរ មិន​គ្រាន់តែ​ផ្នែក​សង្គមកិច្ច​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ជំនឿ​សាសនា​ផងដែរ​។​ ​តាមរយៈ​ចម្លាក់​ប្រាសាទអង្គរវត្ត នា​សតវត្សរ៍​ទី​១២​នៃ​គ​.​ស យើង​អាច​ឃើញ​យ៉ាងច្បាស់​ថា រទេះសេះ​ដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ប្រថាប់​ពីលើ​នោះ គឺជា​សញ្ញា​តំណាង​នូវ​ព្រះអាទិត្យ ឬ​ព្រះ​សុរិយា ដែលជា​និមិត្តរូប​នៃ​សន្តតិវង្ស​របស់​ទ្រង់​។ 

ម្យ៉ាងវិញទៀត ក្នុងការ​សម្តែង​ក្បួន​រទេះ ដូចជា​ក្នុង​រឿង​រាមកេរ្តិ៍ មហាភារតៈ ឬក៏​ក្នុង​ជាតក​បែប​ពុទ្ធ​និយម គេ​ក៏​ឃើញ​មាន​ការនិយម​នូវ​រទេះសេះ​ដែរ​។ រទេះគោ និង​សេះ ត្រូវបាន​ជនជាតិខ្មែរ​ពេញនិយម​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នេះ​បើ​យើង​ពិនិត្យ​លើ​វិស័យ​បដិមា​សាស្ត្រ​បុរាណ​។​ ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា​របស់​យើង​បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​វប្បធម៌​ខ្មែរ​បែប​ព្រា​ហ្ម​ញ្ញ​សាសនា កង់រទេះ ឬ​កងចក្រ គឺជា​អាវុធ​ស័ក្តិសិទ្ធិ​របស់​ព្រះ​នរាយណ៍ ហើយ​វា​ក៏​ជាស​ញ្ញា​តំណាង​នូវ​ពេលវេលា ដូចជា​ខែ និង​រដូវ​ដែលមាន​ក្នុង​មួយឆ្នាំ ឬក៏​ចំនួន​ថ្ងៃ​ទាំង ៣៦៥​ថ្ងៃ​។ ទន្ទឹមនឹង​នេះដែរ កងចក្រ​ក៏​ជា​អាវុធ​របស់​ព្រះអាទិទេព និង​ស្តេច​ចក្រ​វា​ឡ​ផងដែរ​។ ក្នុង​លទ្ធិ​ព្រះពុទ្ធសាសនា​វិញ គេ​ឃើញ​មាន​ធម្ម​ចក្រ​ដែលមាន​អត្ថន័យ​ប្រហាក់ប្រហែល​ដូចខាងលើ​នេះដែរ​។ កងចក្រ​តំណាង​នូវ​ធម្មទេសនា​ដំបូងបង្អស់​របស់​ព្រះពុទ្ធ​អង្គ ក្នុង​ឧទ្យាន​លម្ពិនី ដោយមាន​ភារកិច្ច​អភិវឌ្ឍន៍​ព្រះ​ឱវាទ ឬ​ព្រះ​វិន័យ​របស់​ព្រះ​បរមគ្រូ​នៃ​យើង​។​ ដូចនេះ ជនជាតិខ្មែរ​បាន​ស្គាល់​រទេះគោ និង​និមិត្តរូប​របស់​វា​យ៉ាងច្បាស់​លាស់ តាំងតែ​ពី​សម័យ​បុ​រេ​អង្គរ ជាពិសេស​ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ ដូចជា​សំណល់​កង់រទេះ នៅ​កម្ពុជា​ក្រោម និង​វត្ថុ​ជា​ច្រើ​ដែល​គេ​បាន​ជួបប្រទះ​ជា​សក្ខីភាព​ស្រាប់​។ ជាក់ស្តែង តាំងពីដើម​សតវត្សរ៍​ទី​១ រហូតដល់​សព្វថ្ងៃ រទេះគោ​នៅតែ​ពេញនិយម​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដូចជា​វត្តមាន​របស់​កាក់ ដែលមាន​ឆ្លាក់​មនុស្ស​ជិះ​ពីលើ​នៅ​ទីក្រុង​អង្គរបុរី​ស្រាប់​។ ម្យ៉ាងវិញទៀត គេ​ក៏បាន​រកឃើញ​នូវ​ដុំ​នៃ​រទេះគោ​មួយចំនួន ធ្វើ​ពី​ឈើ​នៅក្នុង​តំបន់​ដែនដី​សណ្តរ​កម្ពុជា​ក្រោម​ដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​អស្ចារ្យ​នោះ គឺ​សេះ​ត្រូវបាន​ប្រើប្រាស់​តាំង​ពីមុន​សម័យ​នគរ​ភ្នំ​ម្ល៉េះ ដូច​ករណី​ចម្លាក់​លើ​ចិញ្ចៀន​នៅ​ស្ថានីយ​ព្រះវិហារ នៅ​ខេត្តព្រៃវែង​ជា​សក្ខីកម្ម​ស្រាប់​៕ ប្រភព​(​ម​.​ត្រា​ណេ​)

ប្រវត្ថស្រះស្រង់

​ស្រះស្រង់​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ខាងកើត​ប្រាសាទបន្ទាយក្តី ខាងត្បូង​ឆៀង​ខាងលិច​នៃ​បារាយណ៍​ខាងកើត មាន​បណ្តោយ​៧៨០​ម និង​ទទឹង​៣៨០​ម ត្រូវបាន​ដូនតា​ខ្មែរ​ជីក​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ស្រះ​នេះ​មាន​រានហាល​ដ៏​ស្រស់ស្អាត សាងសង់ឡើង​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ដោយមាន​រាង​កាកបាទ មាន​បង្កាន់ដៃ​នាគ និង​មាន​តោ​ឈរ​យាមផ្លូវ​ផងដែរ​។ ​ស្រះ​នេះ​សាងសង់ ដោយមាន​ទឹក​ជាប់​ជានិច្ច និង​មាន​ទេសភាព​ស្រស់បំព្រង​ព័ទ្ធជុំវិញ តែ​មិនមាន​ប្រព័ន្ធ​បង្ហូរទឹក​ចូល​នោះទេ​។ ស្រះ​នេះ​ពឹង​ទៅលើ​ទឹកភ្លៀង និង​ទឹក​ក្រោម​ដី ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត​។​ ​បើតាម​អ្នក​បុរាណវិទ្យា​ខ្លះ​យល់ថា ស្រះ​នេះ​ជីក​ឡើង​មិន​មែនមាន​នាទី​ស្រោចស្រព​កសិកម្ម ឬ​ជាទី​សក្ការៈ​ដូចជា​កសិណ​អង្គរ ឬ​បារាយណ៍​ជាដើម​នោះទេ​គឺ​កសាងឡើង​សម្រាប់​ការកម្សាន្ត​របស់​ព្រះមហាក្សត្រ​នា​សម័យបុរាណ និង​មានកូន​ប្រាសាទ​មួយ​នៅ​ចំ​កណ្តាល ជាទី​ដែល​ព្រះអង្គ​ទ្រង់​យាង​តាម​ទូក​ទៅ​ស្តាប់​តន្ត្រី​ផ្សេងៗ​។  

បច្ចុប្បន្ន គេ​អាច​មើលឃើញ​កូន​ប្រាសាទ​នេះ នៅ​រដូវប្រាំង​ពេលដែល​មានទឹក​រាក់​។​​ប៉ុ​ន្តែ​ក៏មាន​ការកត់សំគាល់​ខ្លះ​ផងដែរ​ចំពោះ​តួនាទី​ប្រាសាទ​ដ៏​តូច​មួយ​ដែល​ឋិត​នៅ​ចំ​កណ្តាល​ស្រះស្រង់​នោះ ដែល​បង្កើត​នូវ​ជំនឿ​ថា ជា​ទឹកមន្ត​ដ៏​ស័ក្តិ​សិទ្ធ​ពោរពេញ​ដោយ​បារមី​និង​តេជានុភាព​ក្នុងការ​លើករាសី​ព្រះមហាក្សត្រ​តាមបែប​ពិធី​ពុទ្ធ​រាជ ឬក៏​ការ​ស្រោចស្រង់​មនុស្ស​សត្វ​ក្នុង​វដ្ត​សង្សារ​នេះ​។ បើ​ពិត​យ៉ាង​ដូច្នេះ​មែន មុខងារ​នៃ​ទឹកស្រះ​ស្រង់​ក៏​មិន​ខុសពី​ទឹក​អ​ម្រិ​តនៃ​ប្រាសាទនាគព័ន្ធ​ប៉ុ​ន្មា​ន​នោះដែរ​។ ​គេ​ធ្លាប់​ឃើញតែ​ភាពស្រស់ស្អាត​នៃ​ស្រះស្រង់ ដោយសារ​មានទឹក​គ្រប់​រដូវ​កាល រហូត​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ជា​ហូរហែ​មិនដែល​ដាច់​។ ក៏ប៉ុន្តែ កាលពី​រដូវប្រាំង​ឆ្នាំ​២០១៥​កន្លងទៅនេះ ស្រះស្រង់​បាន​ជួបប្រទះ​នូវ​បញ្ហា​រីងស្ងួត​ស្ទើរ​ទាំងស្រុង​។ ​នៅ​ឆ្នាំ​២០១៦​កន្លងមកនេះ ដោយ​យ​មានការ​បារម្ភ​ថា ស្រះស្រង់​អាច​នឹង​ប្រឈម​បញ្ហា​រីងស្ងួត​ដូច​ឆ្នាំមុន​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា បាន​បូម​បញ្ចូល​ទឹក​សម្រាប់​ជួយសង្គ្រោះ​ស្រះស្រង់​នេះ​។ ការត្រៀមខ្លួន​នេះ គឺ​តាមរយៈ​ការស្តារ​ប្រឡាយ​ដែលមាន​ប្រវែង​៧​គម ដើម្បី​បង្ហូរទឹក​ពី​ទំនប់​តា​នៀវ​មក​បញ្ចូល​ក្នុង​ស្រះស្រង់​៕