Friday, October 6, 2017

(Backup) និមិត្តរូប​នាគ ក្នុង​ជំនឿ​ខ្មែរ

និមិត្តរូបនាគ ក្នុងជំនឿខ្មែរ

នាគ ជាសត្វដ៏អស្ចារ្យមួយ ដែលយើងធ្លាប់តែក្នុងរឿងព្រេងនិទាន និងទេវកថា ប៉ុណ្ណោះ ក្នុងទេវកថាវិទ្យាឥណ្ឌា​-​ខ្មែរ ប្រភេទនាគត្រូវបានកំណត់ដោយចំនួនក្បាល មិនតែប៉ុណ្ណោះទៀតសោត នាគទាំងនោះសុទ្ធសឹងតែមានឈ្មោះខុសៗគ្នាទាំងអស់ វត្តមានរបស់នាគទាំងនោះ ត្រូវបានគូសបញ្ជាក់តាមរយៈវិស័យសិល្បៈមុនដំបូងបង្អស់ នៅអំឡុងសតវត្សទី- នៃ​.​ ជាសម័យកាលដែលប្រទេសកម្ពុជាស្ថិតក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌានិមិត្តរូបនៃសត្វអច្ឆរិយដ៏មានមហិទ្ធិឫទ្ធិទាំងនេះ មិនមែនពាក់ព័ន្ធតែទៅនឹងវិស័យសិល្បៈស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងជំនឿសាសនា រវាងព្រហ្មញ្ញសាសនា ទាំងព្រះពុទ្ធសាសនាផងដែរ ដែលត្រូវបាននាំចូលពីឥណ្ឌា ចូលមកក្នុងប្រទេសខ្មែរបុរាណតាមរយៈលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា



ម្យ៉ាងវិញទៀត តាមរយៈរឿងព្រេងនិទានតៗគ្នា ដែលនិយាយអំពីដើមកំណើតខ្មែរ នៅលើដីសុវណ្ណភូមិ ប្រជាជនខ្មែរភាគច្រើនយល់ថា ពួកគេមានខ្សែស្រឡាយពីព្រះនាងនាគជាបុត្រីស្តេចភុជង្គនាគ និងបុរសជាមនុស្សលោកម្នាក់ឈ្មោះថាព្រះថោង ដែលរស់នៅលើទឹកដីគោកធ្លក រហូតបង្កើតបានជាប្រទេសមួយ ហៅថាកម្ពុជទេស ប្រទេសកម្ពុជាសព្វថ្ងៃនេះ ប្រជាជនយើងចាត់ទុកថាខ្មែរទាំងអស់មានអំបូរពិតប្រាកដរបស់ខ្លួនគឺ អំបូរនាគ បឋមរាជនីរបស់ខ្មែរ គឺព្រះនាងសោមា នាងនាគ ដែលជាជនជាតិអំបូរនាគ ដែលលំដាប់តរៀងមកប្រជាជនខ្មែរយើងបានភ្ជាប់ជាតិសាសន៍របស់ខ្លួនទៅជាពូជនាគ គឺពិរុណនាគនេះឯង ​ ​ចាប់ពីពេលនោះមកសំណង់ស្ថាបត្យកម្មទាំងឡាយរបស់ខ្មែរតែងតែមានការ រចនាលម្អទៅដោយក្បាច់នាគយ៉ាងល្អវិចិត្រដែលមិនអាចមានស្នាដៃណា អាចប្រៀបផ្ទឹមបានឡើយ ហើយជានិមិត្តរូបនៃពូជពង្សសាវតារខ្មែរគឺអំបូរនាគនេះឯង



នៅតាមប្រាសាទបុរាណយើងតែងតែឃើញមានការរចនាលម្អដោយក្បាច់នាគបង្កាន់ដៃនាគដែលជាស្ពានឥន្ទធនូភ្ជាប់ទៅឋានទេវលោក នាគជាយានជំនិះរបស់ព្រះភិរុណតំណាងឲ្យទឹកភ្លៀងដែលផ្ដល់ភាពត្រជាក់ត្រជុំ និងផ្ដល់ផលកសិកម្ម នៅក្នុងសំណង់សាសនា នាគមានឈ្មោះជាច្រើន ហើយការហៅឈ្មោះនោះទៀតសោត គឺខ្មែរហៅទៅតាមចំនួនក្បាល ដែលចំនួនក្បាលនោះសុទ្ធតែជាចំនួនសេស ដ្បិតគេជឿថាចំនួនសេស តំណាងឲ្យភាពមិនចេះស្លាប់ តាមគំនូរ និងចម្លាក់ខ្លះ នាគមានក្បាល ក្បាល ក្បាល ក្បាល ក្បាល ក៏មាន ជួនកាលទៀត មានរូបរាងយ៉ាងចម្លែក ទាំងភ្នែក មុខមាត់ស្រកា ជួនក៏មានជើងទៀតផង នាគមានក្បាល (​នាគកល្យ​:) ក្បាល (​នាគអនន្ត​) ក្បាល (​នាគមុជ្ជលិន្ទ​) និងក្បាល (​នាគវ៉ាសុគិ​: សេសៈ​)



ចំណែកឯ នាគដែលមានក្បាលវិញ គេច្រើនតែប្រទះនៅសម័យថ្មីៗនេះដែលភាគច្រើនគេតែងឆ្លាក់លំអនៅលើរបស់របរប្រើប្រាស់ផ្សេងៗ​ ​ខ្មែរជឿថា នាគជាសត្វមានអានុភាព និងឫទ្ធានុភាព ហើយអាចកាឡាខ្លួនជាមនុស្ស ពាក់កណ្តាលមនុស្សក៏បាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានមនុស្សជាច្រើនស្វែងរក ក៏ដូចជាបង្ហាញពីរូបរាងពិតប្រាកដរបស់សត្វនាគ តែទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានអំណះអំណាងណាមួយ ពីរូបរាងពិតរបស់សត្វដែលប្រកបដោយមហិទ្ធិឫទ្ធិនេះឱ្យបានជាក់ច្បាស់នៅឡើយទេ ប៉ុន្តែ នៅក្នុងគំនិតរបស់មនុស្សភាគច្រើន នៅតែជឿជាក់ថាសត្វដ៏អស្ចារ្យនេះ នៅមានជីវិតនៅលើផែនដីនៅឡើយ ដែលជួនកាលអាចទៅជ្រកនៅទីអាថ៌កំបាំងមួយពីភ្នែករបស់អ្នកដទៃហើយនឹងផុសចេញនៅថ្ងៃណាមួយមិនខាន​ ​និមិត្តរូបនៃនាគ បើនិយាយចំពោះប្រជារាស្ត្រខ្មែរវិញ នាគមានអត្ថន័យខ្ពង់ខ្ពស់ណាស់ ព្រោះជានិច្ចកាល ខ្មែរតែងគោរពបូជាដល់សត្វនេះ



គេយល់ថា នាគគឺជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ជាស្ពានចម្លងពីឋានមនុស្សទៅឋានទេវតា និងជានិមិត្តរូបនៃការការពារនិងថែរក្សាម្បតិ្តប្រកបដោយមហិទ្ធិឫទ្ធិ ហើយការការពារនោះកាន់តែស័ក្តិសិទ្ធិចំពោះសត្រូវដែលមើលមិនឃើញ ដែលព្យាយាមបៀតបៀនដោយអំពើធ្មប់ ចំពោះខ្មោចព្រាយបិសាច ដែលប៉ុនប៉ងយាយី នៅក្នុងស្ថានភាព ដែលលំបាកទន់ខ្សោយ ឬក៏ត្រូវគេឈ្លានពាននោះ ប្រជារាស្ត្រខ្មែរជឿជាក់ថា នឹងមានពេលណាមួយនាគនឹងផុសឡើងនៅលើទឹកដីកម្ពុជា ហើយជួយឱ្យទឹកដីនេះ ប្រកបដោយ ភាពសម្បូរសប្បាយនិងកម្ចាត់អស់សត្រូវទាំងពួង ដ្បិតពួកគេមានខ្សែស្រឡាយ នឹងសត្វនាគ ម្ល៉ោះហើយ ទើបសត្វនាគ មិនចាកឆ្ងាយចោលទឹកដី និងកូនចៅរបស់ខ្លួនឡើយ​ ​បើពិនិត្យទៅលើសំណង់សាសនា សំណង់សាធារណៈផ្សេងៗទៀត ដូចជាប្រាសាទ ព្រះវិហារជាដើម នៅតាមដំបូល ជញ្ជាំង សសរជាដើម គេតែងឆ្លាក់រូបនាគនៅក្នុងបំណងដើម្បីជួយការពារ មរតកទ្រព្យសម្បតិ្ត ការពារទីឋានដ៏ពិសិដ្ឋទាំងនោះ ពីមនុស្សអាក្រក់ សភាវៈអាក្រក់ដែលមកបៀតបៀន



ចំណែកឯនាគដែលគេឆ្លាក់លម្អនៅតាមបង្កាន់ដៃ ក្បាលស្ពាន នៅតាមផ្លូវដើរមួយចំនួនផ្សេងទៀតនោះ ក៏តំណាង ឱ្យការការពារនិងការភ្ជាប់ទំនាក់ទំនងរវាងឋានមនុស្ស និងទេវលោកដែលជាឋានសុខដែលមនុស្សគ្រប់រូបតែងតែប៉ងប្រាថ្នា ចំណែកឯសម្ភារៈប្រើប្រាស់ និងគ្រឿងតុបតែងលម្អខ្លួនទាំងឡាយ ដែលមានឆ្លាក់រូបនាគ ពួកគេមានជំនឿថា ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមាន មហិទ្ធិឫទ្ធិ និងកិត្តិយសហើយក៏ជានិមិត្តរូប នៃភាពត្រជាក់ត្រជុំ ដល់ពួកគេ ថែមទៀតផង

នាគក្នុងជីវភាពប្រចាំថ្ងៃ 

បើយើងមើលពីជីវភាពប្រចាំថ្ងៃ របស់ខ្មែរវិញយើងឃើញមានពិធីជាច្រើន ដែលទាក់ទងនឹងនាគ ដែលពិធីទាំងនោះ សុទ្ធសឹងតែជាពិធីនាំមកនូវសិរីសួស្តីជ័យមង្គល ដល់ក្រុមគ្រួសារដូចជាពិធីបំបួសនាគ ដែលគេធ្វើឡើង នៅពេលក្មេងប្រុសសាងផ្នួស ជាសាមណេរនៅក្នុងព្រះពុទ្ធសាសនា



នៅក្នុងទេវកថា ប្រវត្តិកំណើតនាគមានដូចតទៅ -​នាគសេសៈ អនន្ត​: វាសុគិ​: ជាសត្វនាគដែលមានដើមកំណើតពីការផ្គុំធាតុកើតឡើងឯងៗ មានជីវិតអមតៈ មានកំណើតនៅឋានទេវលោក

-​នាគមុជ្ជលិនៈ មានដើមកំណើតនៅបាតស្ទឹងហិញ្ជៈ ជានាគដែលតែងតែផ្ដល់សេចក្ដីសុខសាន្ត ដល់មនុស្សលោកទាំងឡាយ និងបានជួយធ្វើជាទម្រឲ្យផុតអំពីទឹកភ្លៀងជន់ជោរ និងបានបើកពពារប្រក់ ការពារទឹកភ្លៀង ព្រះសុទ្ធោទនៈ ដើម្បីឲ្យព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ

-​នាគកាល្យៈ មានដើមកំណើតចន្លោះឋានទេវលោក និងឋានមនុស្សលោក នាគនេះមានលំនៅ នៅបាតសមុទ្រ

-​នាគពិរុណនាគ : មានអាយុវែងឥតព្រំដែនកំណត់ ជាស្ដេចដែលគ្រប់គ្រងពិភពនាគនៅបាតាលលោក



ក្នុងប្រវត្តិចម្លាក់សត្វនាគ សិល្បករខ្មែរច្រើនបង្ហាញក្រោមទម្រង់ជានាក្បាល នាគក្បាល នាគក្បាល នាគក្បាល និងនាគនាគក្បាល ចំពោះនាគក្បាលគូជានាគឈ្មោះកាល្យ ដែលត្រូវបានសម្លាប់ដោយព្រះវិស្ណុ សិល្បករខ្មែរ រចនាចំនួនក្បាលនាគខុសៗគ្នាទៅតាមនិមិត្តរូបដូចខាងក្រោម 

-​នាគក្បាលមួយ : គេនិយមឆ្លាក់នាគក្បាលមួយដាក់នៅលើដំបូលព្រះវិហារវត្តអារាម ដំណាក់ស្ដេច លំនៅឋានរបស់អាទិទេព នាគក្បាលមួយ ជានិមិត្តរូបពិសេស​: មានន័យថាអ្វីៗនៅក្នុងលោកដែលរលាយសាបសូន្យទៅនោះនៅសល់តែសេស​: មួយគត់ដែលមានជីវិតអមតៈនាំមកនូវជ័យជំនះ និងសុភមង្គល



-​នាគក្បាលបី : នៅក្នុងព្រាហ្មណ៍សាសនា នាគក្បាលបី តំណាងឲ្យលទ្ធិត្រីម៌ូតិដែលក្បាលកណ្ដាលតំណាងឲ្យព្រះសីវៈ ក្បាលខាងស្ដាំ តំណាងឲ្យព្រះព្រហ្ម និងក្បាលខាងឆ្វេង តំណាងឲ្យព្រះវិស្ណុ ម្យ៉ាងទៀត ក្បាលទាំងបី ក៏តំណាងឲ្យឋានទេវលោក ឋានបាតាលលោក និងឋានមនុស្សលោក ផងដែរ

ក្នុងសំណង់ព្រះពុទ្ធសាសនាវិញ ក្បាលនាគនៅកណ្ដាលតំណាងឲ្យព្រះពុទ្ធអង្គក្បាលនាគខាងស្ដាំតំណាងឲ្យព្រះធម៌ និងក្បាលនាគខាងឆ្វេងតំណាងឲ្យព្រះសង្ឃ

-​នាគក្បាលប្រាំ : នៅក្នុងព្រាហ្មណ៍សាសនា នាគក្បាលប្រាំ តំណាងឲ្យទិសទាំងប្រាំគឺទិសខាងកើតបុព្វវិទេហៈ ទិសខាងលិចបរគោយានៈ ទិសខាងជើងត្តគរុ ទិសខាងត្បូងជម្ពូទ្វីប និងទិសកណ្ដាលព្រហ្មចារ្យ​:​ ទិសទាំងប្រាំនេះ ជាទិសនៃទន្លេសួគ៌ទាំងប្រាំគឺ ទន្លេគង្គា ទន្លេណ្ឌុ ទន្លេយាមាណា ទន្លេព្រហ្មបុត្រ និងទន្លេសរស្វតីនៅក្នុងព្រះពុទ្ធសាសនាវិញ នាគក្បាលតំណាងឲ្យព្រះជិនស្រីទាំងប្រាំអង្គគឺព្រះស្សបៈ ព្រះកុសន្ធោ ព្រះកោនាគមនោ ព្រះសមណគោត្ត និងព្រះសិអារ្យមេត្រី ក្បាលទាំងប្រាំតំណាងឲ្យបញ្ចសីលដែលមនុស្សកើតមកត្រូវតែប្រតិបត្តិ



-​នាគក្បាលប្រាំពីរ : ទាំងក្នុងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនា នាគក្បាល តំណាងឲ្យពិភពចក្រវាទាំងប្រាំពីរ គឺព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ និងព្រះអាទិត្យ ដែលជាអាទិទេពគ្រប់គ្រងមហាសមុទ្រទាំង និងភ្នំទាំង ដែលមានឈ្មោះថា សីទន្តរសត្តបរិភណ្ឌ

-​នាគក្បាលប្រាំបួន : នាគក្បាលប្រាំបួនតំណាងឲ្យអំណាចចក្រវានិងអំណាចនៃភាពអមតៈទាំង ប្រការគឺ អំណាចអមតៈ នៃផ្គររន្ទះប្រចាំទិសខាងកើត អំណាចអមតៈនៃព្រះអគ្គីប្រចាំទិសអាគ្នេយ៍ អំណាចអមតៈ តំណាងឲ្យច្បាប់នីតិតុលាការប្រចាំទិសខាងត្បូង អំណាចអមតៈនៃខ្មោចព្រាយបិសាចប្រចាំទិសនិរតី អំណាចអមតៈនៃភ្លៀងប្រចាំទិសខាងលិច អំណាចអមតៈនៃខ្យល់ប្រចាំទិសពាយព្យ អំណាចអមតៈ នៃទ្រព្យសម្បត្តិនិងសោភ័ណភាពប្រចាំទិសឧត្តរ អំណាចអមតៈនៃការដុតរំលាយលោកប្រចាំទិសឦសាន និងអំណាចអមតៈនៃព្រហ្មចារ្យការគ្រប់គ្រងលោក និងការការពារថែរក្សាលោក



ចំពោះចម្លាក់នាគដែលមានក្បាលបែរទាំងសងខាង គឺក្បាលខាងមុខតំណាងឲ្យការកើត ក្បាលបែរទៅក្រោយតំណាងឲ្យការស្លាប់ដែលជាដំណើរវិលទៅវិលមកក្នុងវាលវដ្ដសង្សារបស់អាត្ម័ន​ ​នាគទាំងប៉ុន្មានដែលលើកឡើងពីខាងដើមមកនេះ គឺជានាគ ដែលមានតួនាទីផ្សេងៗគ្នានៅក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដូចជានាគក្នុងព្រហ្មញ្ញសាសនា មាននាគកល្យ​: ក្នុងរឿងមហាភារតៈ ជានាគតំណាងឱ្យសភាវៈអាក្រក់ នាគអនន្តជាគ្រែផ្ទុំរបស់ព្រះនារាយណ៍ នៅលើលំហអាកាស នាគវ៉ាសុគី​: នាគពាសស្រកី សេសៈ គឺជានាគដែលពពួកទេវតា និងអសុរៈយកមកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ រីឯនាគនៅក្នុងព្រះពុទ្ធសាសនាមាននាគមុជ្ជលិ មានក្បាល ដែលនៅចាំការពារ ព្រះសម្មាសម្ពុទ្ធ ពេលទ្រង់សមាធិចំនួនយប់ ថ្ងៃ ដើម្បីការពារភ្លៀង ខ្យល់ និងកម្តៅ 



ដូចនេះចម្លាក់សត្វនាគនៅក្នុងសិល្បៈរបស់ខ្មែរមានតម្លៃជានិមិត្តរូបទាំងនៅក្នុងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនា ហើយចម្លាក់នាគក្នុងស្ថាបត្យកម្មសំណង់ខ្មែរ មាននាទីយ៉ាងសំខាន់ ទាំងអត្ថន័យនិងសម្រស់ គេប្រើចម្លាក់នាគនៅអមសងខាងផ្លូវទៅកាន់ប្រាសាទវត្តអារាមដែល តំណាងឲ្យពូជសាសន៍ខ្មែរ ជាសម្បត្តិរបស់ខ្មែរ តំណាងឲ្យផ្លូវទៅកាន់ ទេវលោក ដែលនាំមកនូវភាពចម្រុងចម្រើនត្រជាក់ត្រជុំ ជារៀងរហូតតទៅ​ ​សេចក្តីដូចបានបរិយាយខាងដើមនេះ គ្រាន់តែជា ឧទាហរណ៍នៃផ្នែកខ្លះៗ ស្តីអំពីនាគតែប៉ុណ្ណោះ មិនបានបញ្ជាក់ ឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ទេ ប៉ុន្តែ គ្រាន់តែអាចឱ្យយើងយល់បានថា ជំនឿទៅលើសត្វនាគបានចាក់ឫសយ៉ាងជ្រៅ និងមានភាពស្មុគ្រស្មាញ នៅក្នុងផ្នត់គំនិតរបស់ខ្មែរគ្រប់ៗរូប ការបង្ហាញនៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ សិល្បៈ ការតុបតែងលម្អ ស្ថាបត្យកម្មនោះ សុទ្ធតែមានវត្តមាននៃនាគជានិច្ច ព្រោះប្រជារាស្ត្រខ្មែរ យល់ថា ខ្លួនមានតំណពូជពង្ស និងមានទំនៀមភ្ជាប់ជាមួយនាគនេះ តាំងពីយូរលង់ណាស់មកហើយ 

No comments:

Post a Comment